
Borussia Dortmund អាចនឹងប្រកាសពីការចុះហត្ថលេខាលើ Emre Can នៅថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការសែត Daily Mail បានបញ្ជាក់ ។
បើយោងតាមប្រភពខាងលើបានរាយការណ៍ឱ្យដឹងថា ក្លឹបយក្សអាល្លឺម៉ង់ Borussia Dortmund បានយល់ព្រមលើកិច្ចព្រមព្រៀងផ្ទេរចំនួន ២២ លានអឺរ៉ូជាមួយក្រុមជើងឯកក្របខណ្ឌ Serie A ក្លឹបសេះបង្កង់ Juventus សម្រាប់ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់វ័យ ២៦ឆ្នាំ Emre Can ក្នុងទីផ្សាដោះដូរកីឡាករនាខែមករានេះ ។ តែយ៉ាងណាក្ដីបើតាមសារពត៌មានខាងលើបានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា ការផ្លាស់ប្តូរនេះអាចជាកិច្ចព្រមព្រៀងខ្ចីជើងកន្លះរដូវកាលសិន ជាមួយនឹងជម្រើសទិញផ្ដាច់នៅចុងបញ្ចប់នៃរដូវកាល២០១៩/២០២០នេះ ។
សូមរំលឹកឱ្យដឹងថា ក្រោយពីផ្ទេរចេញពីក្លឹបហងក្រហម Liverpool ទៅកាន់ក្លឹប Juventus ដោយគ្មានតម្លៃខ្លួនកាលពីរដូវក្ដៅ២០១៨ ប៉ុន្តែក្រោយពីចំណាយពេលមួយរដូវកាលកន្លះនៅទឹកដីអ៊ីតាលី ខ្សែបម្រើ Emre Can មិនសូវបានបង្ហាញខ្លួនប៉ុន្មាននោះទេ ជាពិសេសក្រោមការដឹកនាំរបស់លោក Sarri ដោយបានកាត់ឈ្មោះចេញពីបញ្ជីការប្រកួតពានរង្វាន់ Champions League ថែមទៀតផង ៕
ដោយ៖ តារា