សម្តេចតេជោ៖ ប្រជាពលរដ្ឋមានជម្ងឺភ័យខ្លាច តែជម្ងឺកូរ៉ូណាមិនគួរឱ្យភ័យខ្លាចទេសម្រាប់ពិភពលោក

107899
  • សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ជំងឺកូរ៉ូណាមិន មានអ្វីគួរឱ្យភ័យខ្លាចនោះទេ ហើយក៏មិនមែនជាជំងឺថ្មីនោះសម្រាប់ពិភពលោកដែរ ។
    ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នៅវិមានសន្តិភាព សម្តេចតេជោហ៊ុន សែន បានថ្លែងថា ជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណាដែលមានប្រភពពីទីក្រុងវ៉ូហាន នៃប្រទេសចិន នោះគឺគ្មានអ្វីភ័យខ្លាចនោះទេ សម្រាប់ពិភពលោក ។

    សម្តេចតេជោបានលើកឡើងថា ទោះបីនៅក្នុងប្រទេសកម្ពុជាបានឆ្លងជំងឺកូរ៉ូណាមួយរូបលើកជនជាតិចិនម្នាក់ក៏ដោយតែមិនស្លាប់នោះទេ ជាងនេះប្រជាជនកម្ពុជា គ្មានក៏ស្លាប់ នោះទេ ។
    សម្តេចតេជោបានបញ្ជាក់ថា៖ “វាមិនទាន់មានទាល់តែសោះក្រៅពីមានករណីមួយកើតឡើងនៅខេត្តព្រះសីហនុ ប៉ុន្តែហេតុអ្វីបានជាសម្ពាធផ្លូវអារម្មណ៍ប្រជាជនយើងខ្លាំងម្ល៉េះ។ ដូច្នេះជំងឺពិតប្រាកដដែលបានកើតពិតប្រាកដដែលបានកើតឡើងមកនេះគឺជំងឺភ័យខ្លាចដែលបន្ថែមពីការបំពុលដោយព័ត៌មានមួយចំនួនដែលខ្វះការទទួលខុសត្រូវ និងជាប្រភេទនៃការបំ ពុ លសង្គម”។
    សម្តេចតេជោបានបន្ថែមថា៖ “ខ្ញុំបញ្ជាក់ថាបញ្ហារឿងនេះមិនមែនជារឿងថ្មីសម្រាប់ប្រទេសក្នុងតំបន់និងពិភពលោកនោះទេ។ ខ្ញុំព្រះករុណាខ្ញុំផ្ទាល់ធ្លាប់បានដឹកនាំកិច្ចប្រជុំអាស៊ាន នៅ ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០០៣ ដែលពេលនោះ ជំងឺសារបានកើត ឡើង ខ្ញុំស្នើអាស៊ានបើកកិច្ចប្រជុំជាបន្ទាន់ រួមជាមួយសាធារណរដ្ឋប្រជាមានិតចិន និងតំបន់ រដ្ឋ បាលពិសេសហុងកុង ។ បន្ទាប់មកទៀតក៏មានការកើតឡើងនូវជំងឺប្រភេទ ជំងឺផ្សេងៗ ដូច ជាជំងឺផ្តាសាយជ្រូក”។

    សម្តេចតេជោក៏បានបន្ថែមថា ជំងឺផ្តាយជ្រូកនេះសម្តេចក៏បានឆ្លងជំងឺនេះផងដែរតែមិនបញ្ហានោះទេព្រោះថាពេលនោះបណ្តាញសង្គមមិនទាន់មានក្នុងការបំពុលបរិយាកាសដូចពេលនេះនោះទេ ។
    សម្តេចបានលើកជាឧទារហណ៍ថា ក្នុងពេលដែលសម្តេចបានកំពុងតបសារ ជាមួយឥស្សរជននយោបាយមួយរូប ប៉ុន្តែពេលនោះក៏ស្រាប់តែលោក ហេង ឡុង ដែលជាប្រធានសមាគមសិល្បៈបង្ហោះរូបក្មេងស្រីម្នាក់ដែលធ្វើការនៅកាស៊ីណូនៅព្រះសីហនុថា ពុទ្ធោ ជួយ Like និងស៊ែរផង ។ ហើយករណី K01 បានក៏បានធ្វើឱ្យផ្អើលមួយករណីផងដែរ។ សម្តេចតេជោថា លោក Ko1 មួយត្រូវមើលឥរិយាបទឡើងវិញថាសមរម្យជាអ្នកសារព័ត៌មានមានវិជ្ជាជីវៈទេ ។
    សម្តេចតេជោបានបន្ថែមទៀតថា លោក K01 បានធ្វើអាកប្បកិរិយាដូចជាគ្រាប់បែកធ្លាក់ត្រូវខ្លួនអីញ្ចឹងនៅក្នុងមន្ទីពេទ្យរូស្ស៊ី។ ស្ថានភាពរបស់លោក K01 នេះបានធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចនៅពេលដែលគាត់មិនយល់ ។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺការមិនទទួល ខុសត្រូវចំពោះការ មិនទទួលខុសត្រូវរបស់សារព័ត៌មានមួយចំនួន ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី