Benteke អាចនឹងចូលរួមជាមួយក្លឹបនៅក្របខ័ណ្ឌ Chinese Super League នៅរដូវក្តៅនេះ

18433
  • យោងទៅតាមវិបសាយ Evening Standard បានឱ្យដឹងថាក្លឹបនៅក្របខ័ណ្ឌ Chinese Super League អាចជាទិសដៅបន្ទាប់សម្រាប់អាជីពរបស់ខ្សែប្រយុទ្ធរបស់ក្លឹប Crystal Palace កីឡាករ Christian Benteke ។

    Image result for Christian Benteke

    ប្រភពព័ត៌មាននៅអង់គ្លេសមួយនេះបានអះអាងថាក្លឹប Crystal Palace មានបំណងលក់ Benteke នៅរដូវក្តៅនេះ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានបង្ហាញទម្រង់លេងមិនបានល្អសោះនៅរដូវកាលនេះ នឹងមិនត្រូវបានគេកោះហៅចូលក្រុមជម្រើសជាតិបែលហ្ស៊ិកដើម្បីប្រកួតដណ្ដើមពានរង្វាន់ FIFA World Cup នៅប្រទេស រុស្ស៊ី ថែមទៀត ។

    Related image

    ខ្សែប្រយុទ្ធ Benteke បានទទួលការផ្តល់ជូនដ៏ច្រើនពីសំណាក់ក្លឹប Beijing Guoan ទោះបីជាបង្ហាញទម្រង់លេងមិនបានល្អសម្រាប់ក្លឹប Crystal Palace ក៏ដោយ ។ កីឡាករវ័យ ២៧ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីត្រឹមតែ ៣ គ្រាប់ប៉ុណ្ណោះនៅរដូវកាលនេះ ហើយក្លឹប Crystal Palace ចង់បាន ២០ លានផោននៃតម្លៃ ២៧ លានផោនដែលក្លឹបបានទិញគាត់ពីក្លឹប Liverpool កាលរដូវក្តៅឆ្នាំ ២០១៦ ។

    Image result for Christian Benteke

    Benteke បានចាប់ផ្តើមអាជីពរបស់ខ្លួននៅបែលហ្ស៊ិកមុនពេលផ្ទេរទៅកាន់ក្លិប Aston Villa កាលពីឆ្នាំ ២០១២ ។ ការបង្ហាញទម្រង់លេងដ៏ល្អរបស់គាត់នៅកីឡាដ្ឋាន Villa Park បានធ្វើឱ្យគាត់មានតម្លៃខ្លួនយ៉ាងខ្ពស់ពេលផ្ទេរទៅកាន់ Liverpool ក្នុងឆ្នាំ ២០១៥ ៕

    ដោយ៖តារា

    ប្រភព :
    football-tribe
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី