
ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណាដែលមានប្រ ភពពីទីក្រុងវ៉ូហានប្រទេសចិន នោះគឺគ្មានអ្វីភ័យខ្លាចនោះទេ សម្រាប់ពិភពលោក ។
សម្តេចតេជោបានលើកឡើងថា ទោះបីនៅក្នុងប្រទេសកម្ពុជាបានឆ្លងជម្ងឺកូរ៉ូណាវីរុសថ្មីមួយរូបលើកជនជាតិចិនម្នាក់ក៏ដោយតែមិនស្លាប់នោះទេ ជាងនេះប្រជាជនកម្ពុជាគ្មានក៏ស្លាប់នោះទេ ។
ខណះករណីលោក Ko1 ដែលបានបង្ករឱ្យភ្ញាក់ផ្អើលថាមានជនជាតិចិនឆ្លងជម្ងឺកូរ៉ូណាវីរុសថ្មីនៅមន្ទីពេទ្យរុស្ស៊ី សម្តេចតេជោ ក៏ស្នើរឱ្យលោក K01 មើលឥរិយាបទឡើងវិញថា សមរម្យជាអ្នកសារព័ត៌មានមានវិជ្ជាជីវៈទេ ។
សម្តេចតេជោបានបន្ថែមទៀតថា លោក K01 បានធ្វើអាកប្បកិរិយាដូចជាគ្រាប់បែកធ្លាក់ត្រូវខ្លួនអីញ្ចឹងនៅក្នុងមន្ទីពេទ្យរូស្ស៊ី ។ ស្ថានភាពរបស់លោក K01 នេះបានធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចនៅពេលដែលគាត់មិនយល់ ។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺការមិនទទួលខុសត្រូវចំពោះការមិនទទួលខុសត្រូវរបស់សារព័ត៌មានមួយចំនួន ៕
ដោយ៖ រ៉ាយូ