WHO៖ចិនសមទទួលបានការគោរពសរសើរពីសហគមន៍អន្តរជាតិដែលបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវីរុសឆ្លងកូរ៉ូណា

130247
  • អគ្គនាយកនៃអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិនសមនឹងទទួលបានការគោរពសរសើរពីសហគមន៍អន្តរជាតិដែលបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃវីរុសឆ្លងនិងការពារករណីសាយភាយចេញទៅក្រៅប្រទេសរបស់ជំងឺផ្លូវដង្ហើមប្រភេទថ្មី ។

    ថ្លែងទៅកាន់អ្នកកាសែតនៅឯសន្និសីទកាសែតមួយនៅទីក្រុងហ្សឺណែវ អគ្គនាយកនៃអង្គការសុខភាពពិភពលោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនចំពោះវិធានការដ៏អស្ចារ្យដែល​បានធ្វើដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងថ្មីនេះ ។
    លោកបានបញ្ជាក់ជាថ្មីថា ស្ទើរតែ ៩៩ ភាគរយនៃអ្នកផ្ទុកនិងការស្លាប់ទាំងអស់ គឺស្ថិតនៅក្នុងប្រទេសចិន ដោយមានតែ ៦៨ ករណី​ ហើយគ្មានអ្នកស្លាប់នៅក្នុង ១៥ ប្រទេស និងតំបន់ក្រៅប្រទេសចិន ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី