ការប្រកួតជើងឯកអត្តពលកម្មពិភពលោក នៅចិនត្រូវបានពន្យាពេល ដោយសារការផ្ទុះនូវមេរោគកូរ៉ូណាវីរុសថ្មី

16028
  • អត្តពលិកពិភពលោក ដែលជាសមាគមអន្តរជាតិនៃសហព័ន្ធកីឡាអត្តពលកម្មជាតិ និងទីលានប្រកួត បានសម្រេចចិត្តពន្យារពេលការប្រកួតជើងឯកអត្តពលកម្មពិភពលោក​ នៅ​ទីក្រុងណានជីង ឆ្នាំ២០២០នេះ ដោយសារតែការផ្ទុះឡើងនូវមេរោគ Coronavirus​ នៅប្រទេស​ម្ចាស់ផ្ទះចិន ។

    ការប្រកួតគ្រោងនឹងធ្វើឡើងនៅទីក្រុងណានជីង ប្រទេសចិន នាថ្ងៃទី១៣-១៥ ខែមីនា ​ឆ្នាំ ២០២០ ។ អត្តពលិកពិភពលោកបានថ្លែងអំណរគុណដល់បណ្តាប្រទេស ដែលបានផ្តល់ជូន​ម្ចាស់ការប្រកួតជំនួសប្រទេសចិន ប៉ុន្តែបានសម្រេចចិត្តបដិសេធសំណើ ព្រោះវាអាចនាំឱ្យ​មាន​ការពន្យារពេលបន្ថែមទៀតនៅពេលក្រោយ ។
    អត្តពលិកពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឥឡូវនេះយើង​នឹង​ធ្វើការជាមួយអត្តពលិកដៃគូរបស់យើង និងគណៈកម្មាធិការរៀបចំទីក្រុងណានជីង ដើម្បី​ធានាកាលបរិច្ឆេទនៅឆ្នាំ២០២១ ដើម្បីរៀបចំព្រឹត្តិការណ៍នេះ ។
    រដ្ឋាភិបាលចិនបានសម្រេចលុបចោលរាល់ព្រឹត្តិការណ៍កីឡាទាំងអស់ នៅលើទឹក​ដី​របស់ប្រទេសនេះរហូតដល់ខែមេសា ដោយសារតែការផ្ទុះឡើងនៃជំងឺរលាកសួតដែល​បណ្តាល​​មកពីមេរោគកូរ៉ូណា 2019-nCoV ។

    គិតត្រឹមថ្ងៃទី៣០នេះ ចំនួនអ្នកឆ្លងជំងឺនេះឡើងដល់ ៧៧០០នាក់ ក្នុងនោះជាង ១៧០នាក់បានស្លាប់ ។ ក្រៅពីប្រទេសចិន ការឆ្លងត្រូវបានចុះបញ្ជី​នៅក្នុង ១៥ប្រទេសមានដូចជា៖ ប្រទេស​អូស្ត្រាលី វៀតណាម កម្ពុជា កាណាដា ម៉ាឡេស៊ី នេប៉ាល់ សាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង) សិង្ហបុរី សហរដ្ឋអាមេរិក ថៃ បារាំង ស្រីលង្កា និងជប៉ុន។ អង្គការសុខភាពពិភពលោក (WHO) បានទទួលស្គាល់ការផ្ទុះឡើងនៅក្នុងប្រទេស​ចិន​ថា​ ជាភាពអាសន្នរបស់ជាតិ ប៉ុន្តែបានបញ្ឈប់ការប្រកាសអាសន្នជាអន្តរជាតិ ៕

    ដោយ៖ តារា

    ប្រភព :
    Tass
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី