ចាន់ វឌ្ឍានាកា នៅតែលេងនៅក្រៅប្រទេស ហើយចរចារត្រូវរូវគ្នាបាន ៨០% ហើយ

47367
  • ខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិកម្ពុជា និង អតីតកីឡាកររបស់ក្លឹប ព្រះខ័នរាជស្វាយរៀង និង បឹងកេត ហើយក៏ជាម្ចាស់ស្បែកជើងមាសនៅលីគកំពូលកម្ពុជា និង ហ៊ុនសែនខាប់ ច្រើនសម័យកាល កីឡាករ ចាន់ វឌ្ឍានាកា លិចលឺពត៌មានថាកំពុងចរចារជាមួយក្លឹបនៅក្រៅប្រទេស ។

    Image result for ចាន់ វឌ្ឍានាកា

    កុមារមាសរបស់កម្ពុជាកីឡាករ ចាន់ វឌ្ឍានាកា ត្រូវបានក្លឹបយក្សរបស់ម៉ាឡេស៊ី  Pahang FA  បញ្ចប់កុងត្រាមុនរដូវកាល កាលពីខែ ឧសភា កន្លងទៅនេះ ។ ប៉ុន្តែពេលថ្មីៗនេះមានបណ្ដាលពត៌មានកីឡាករធំនៅក្នុងស្រុកបានបានចេញផ្សាយជាច្រើនថា ចាន់ វឌ្ឍានាកា នៅតែប្រកបរអាជិពនៅក្រៅប្រទេស ។

    Related image

    ក្លឹបក្រៅប្រទេសពីរដែលមានភាគរយខ្ពស់ជាងគេក្នុងការចុះកុងត្រាជាមួយ ចាន់ វឌ្ឍានាកា បានគឺមាន ក្លឹប  Chiangrai United ដែលលេងនៅលីគកំពូលរបស់ថៃ និង ក្លឹប Home United ដែលជាក្លឹបជោគជ័យបំផុតនៅលីគកំពូល សិង្ហបុរី ។ ប៉ុន្តែ មិនទាន់មានការបញ្ជាក់អំពីសម៉ីខ្លួនថាត្រូវទៅលេងនៅលីគប្រទេសណានោះទេ ប៉ុន្តែ ចាន់ វឌ្ឍានាកា បញ្ជាក់ថាខ្លួននៅតែលេងនៅក្រៅប្រទេស ហើយក៏បានចរចារគ្នាត្រូវបាន ៨០% រួចផងដែរ ប៉ុ​ន្តែកីឡាកររូបនេះសូមរក្សាសិទ្ធមិនទាន់បង្ហាញឈ្មោះក្លឹបសិន ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី