ក្ដៅៗ! WHO បានប្រកាស​អាសន្ន​ជា​សកល​អំពីមេរោគកូ​រ៉ូ​ណាវី​រុសថ្មី ខណះអ្នកស្លាប់កើនដល់២១៣នាក់

115891
  • ចំនួន​អ្នកស្លាប់​ដោយសារ​ការឆ្លង​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី បានកើន​ឡើងដល់ ២១៣ នាក់ហើយ ក្នុងប្រទេស​ចិន ខណះ​ខេត្ត Hubei បាន​រាយការណ៍​ថា មាន​អ្នកស្លាប់ ៤២​នាក់​ថ្មី នេះគិតត្រឹម​ព្រឹកថ្ងៃ​សុក្រ ទី៣១ ខែមករានេះ​ ។

    ក្រសួង​សុខាភិបាល​ខេត្ត Hubei បានប្រកាសថា អ្នកស្លាប់​ព្រោះ​ជម្ងឺរលាក​សួត​ដែល​បង្កឡើង​ដោយ​មេរោគ​កូ​រ៉ូ​ណាវី​រុសថ្មី បាន​កើនឡើង ​៤២ នាក់​ថ្មី គិត​ត្រឹម​ដំណាច់​ថ្ងៃ​ទី៣០ ខែមករា ​។ តួលេខ​នេះ បានធ្វើ​ឲ្យ​អ្នកស្លាប់​សរុប​ក្នុង​ខេត្ត​ដែលជា​ចំណុច​ផ្តើម​នៃ​ការផ្ទុះ​ជម្ងឺ​នេះ កើនឡើង ​២០៤​នាក់​ហើយ ​ខណះអ្នកឆ្លងជម្ងឺនេះទូទាំងពិភពលោកបានកើនឡើងដល់ ៩,០០០នាក់ហើយ ។

    ​សូមបញ្ជាក់ឱ្យដឹងថា ចំនួន​អ្នកស្លាប់​ថ្មី​នេះ កើតឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​អង្គការ​សុខភាព​ពិភពលោក (WHO) បានប្រកាស​អាសន្ន​ជា​សកល​អំពី​វីរុស​ដ៏​កាច​សាហាវ​នេះ ដែល​បាន​ឆ្លង​រាលដាល​នៅ​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក រួមមានកម្ពុជាយើងចំនួន ១ ករណីផងដែរ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី