Messi វ៉ាដាច់កីឡាករណាៗទាំងអស់នៅក្នុងប្រវត្តិសាស្ត្រក្លឹប Barcelona ក្នុងការទទួលជ័យជម្នះច្រើនបំផុត

40596
  • Lionel Messi បានស៊ុតបញ្ចូលទីចំនួន ២ គ្រាប់ក្នុងជ័យជម្នះ ៥-០ របស់ក្លឹប Barcelona លើក្លឹប Leganes ដែលជាជ័យជម្នះលើកទី ៥០០ របស់តារាឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះជាមួយក្លឹប ។

    នៅក្នុងការប្រកួតលើកទី ៧១០ របស់គាត់សម្រាប់ក្រុមអ្នកមានបុណ្យ Barcelona កាលពីយប់មិញនេះ ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំ និងជាម្ចាស់ពានរង្វាន់ Ballon D’or ចំនួន ៦សម័យកាល Lionel Messi បានអបអរជ័យជម្នះលើកទី ៥០០ សម្រាប់ក្លឹបនៅក្នុងអាជីពរបស់គាត់ ។

    ជ័យជម្នះក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Copa Del Rey កាលពីយប់មិញនេះ បានធ្វើឱ្យ Messi គ្រងតំណែងជាកីឡាករទទួលបានជ័យជម្នះច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប Barcelona ដោយឈរពីលើវិរះបុរសលោក Xavi Hernandez ដែលឈ្នះការប្រកួតបានត្រឹមចំនួន ៤៨២ប្រកួតប៉ុណ្នោះ ៕

    ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី