គ្រូបង្គោលជម្រើសជាតិកម្ពុជា លោក ប្រាក់ សុវណ្ណារ៉ា បានឲ្យដឹងថា ជម្រើសជាតិកម្ពុជា គ្មានរប្រកួតជាមួយក្រុមជម្រើសជាតិ ម៉ាឡេស៊ី នោះឡើយ ។
មានពត៌មានចរចារអារ៉ាមថា ក្រុមជម្រើសជាតិម៉ាឡេស៊ីនឹងមកប្រកួតកម្ដៅសាច់ជាលក្ខណះមិត្តភាពជាមួយក្រុមគោព្រៃកម្ពុជា នៅថ្ងៃទី ១០ ខែ កញ្ញា នាពេលខាងមុខនេះ ។ បុន្តែលោកប្រាក់ សុវណ្ណារ៉ាបានចេញមុខមកបញ្ជាក់ថា៖ វាមិនអាចទៅរួចទេ ព្រោះក្រុមទាំងពីរស្ថិតនៅក្នុងពូលជាមួយគ្នា។ គ្មានណារទៅលេងជាមួយគ្នានោះទេ គ្រាន់តែយើងគិតថាពូលជាមួយគ្នាហ្នឹងវាចប់ទៅហើយ” ។
សូមបញ្ជាកផងដែរថា ជម្រើសជាតិកម្ពុជា និង ជម្រើសជាតិ ម៉ាឡេស៊ី ស្ថិតនៅក្នុងពូល A នៃពានរង្វាន់ Suzuki Cup រួមជាមួយ ឡាវ , មីយ៉ាន់ម៉ា , វៀតណាម ៕
ដោយ៖តារា