
យោងតាមសារពត៌មាន The Mail បានឱ្យដឹងថា ក្រុមតោខៀវ Chelsea នៅតែតាមប្រមាញ់នាំយកខ្សែប្រយុទ្ធ Paris Saint-Germain កីឡាករ Edinson Cavani ដដែល បើទោះបីជាពួកគេនៅតែបន្តការដេញថ្លៃនាំយកកីឡាករ Dries Mertens របស់ក្លឹប Napoli ។
ខ្សែប្រយុទ្ធជើងចាស់សញ្ជាតិអ៊ុយរ៉ាហ្កាល់ Edinson Cavani បានបង្វែលគោលដៅចុងក្រោយរបស់ខ្លួនទៅកាន់ក្លឹប Chelsea បន្ទាប់ពីការស្នើសុំផ្លាស់ទៅកាន់ក្លឹបយក្សអេស្ប៉ាញ Atletico Madrid បានបរាជ័យ ប៉ុន្តែទោះបីជាយ៉ាងណាក្ដីក្រុមតោខៀវ Chelsea នៅតែចិញ្ចឹមចិត្តមិនបានច្រានចោលការប៉ុនប៉ងចុងក្រោយដើម្បីចុះហត្ថលេខាលើតារាជើងស៊ុត Mertens នៅមុនទីផ្សាដោះដូរកីឡាករត្រូវបិទទ្វានារាត្រីនេះ ។
ខណះក្រុមយក្សក្របខណ្ឌ Premier League ក្លឹបបិសាចក្រហម Manchester United ក៏ត្រូវបានផ្សារភ្ជាប់ផងដែរជាមួយនឹងការផ្លាស់នាំយកខ្សែប្រយុទ្ធកណ្ដាលរបស់ក្លឹប Paris Saint-Germain រូបនេះ ខណះកុងត្រាបច្ចុប្បន្នរបស់ Cavani នៅសល់រយៈពេលត្រឹមតែ ៦ ខែទៀតប៉ុណ្ណោះជាមួយក្រុមជើងឯកបារាំង ៕
ដោយ៖ តារា