
នាព្រឹកថ្ងៃច័ន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ អាជ្ញាធរចិនបានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃអំពីស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាថ្មីឲ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនលើស ៩០០នាក់ និងអ្នកឆ្លងជាង ៣៩,៨០០នាក់ ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន CNA ចេញផ្សាយនៅព្រឹកថ្ងៃនេះ ។
ក្នុងរយៈពេលពេញមួយថ្ងៃអាទិត្យម្សិលមិញនេះ មនុស្ស ៩១នាក់បន្ថែមទៀតបានបាត់បង់ជីវិតនៅក្នុងខេត្តហ៊ូប៉ី ខណៈចំនួនអ្នកឆ្លងវីវុសបន្ថែមថ្មីជាង ២៦១៨នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងកើនដល់ជាង ៣៩៨០០នាក់ ៕
ដោយ៖ រ៉ាយូ