នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កំពុងស្រាវជ្រាវផេកហ្វេសប៊ុកមួយដែលថា មេរោគកូរ៉ូណាបានសម្លាប់មនុស្សជិត១០០នាក់ នៅកម្ពុជា

24651

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកំពុងស្រាវជ្រាវផេកហ្វេសប៊ុកមួយដែលមានឈ្មោះ “ព័ត៌មានពិត ពីកម្ពុជា” ដែលបានបង្ហោះព័ត៌មានក្លែងក្លាយថា មេរោគកូរ៉ូណាបានកំពុងរាតត្បាតនៅកម្ពុជា និងមានមនុស្សស្លាប់ជិត ១០០ នាក់ហើយ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានមានប្រសាសន៍ថា ព័ត៌មានក្លែងក្លាយដែលបានបង្ហោះក្នុងផេកនោះគឺក្នុងគោលបំណងបង្ករឱ្យមានភាពចលាចល ក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ ហើយនាយកដ្ឋានបាននឹងកំពុងចាត់វិធានការស្រាវជ្រាវអំពីផេកនេះហើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

ដោយ៖ បូណា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus

អត្ថបទទាក់​ទង

  • អត្ថបទថ្មី