
តាមព័ត៌មានពីទូរទស្សន៍បរទេសបានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានជនស៊ិវិលចំនួន ២០ នាក់ដែរ បានស្លាប់ ក្នុងពេលដែលទ័ពរដ្ឋាភិបាលរបស់ប្រទេសស៊ីរី បើកការវាយប្រហារ ដើម្បីដណ្តើមកាន់កាប់ផ្លូវជាយុទ្ធសាស្ត្រមួយកន្លែងពីក្រុមឧទ្ទាម ។
ទាហានរដ្ឋាភិបាលស៊ិរី ដោយមានការគំាទ្រពីកម្លាំងដែលគាំទ្រដោយប្រទេសរុស្សី បានបើកប្រតិបត្តិការអស់ជាច្រើនសប្តាហ៍ ដើម្បីដណ្តើមកាន់កាប់ផ្លូវជាយុទ្ធសាស្ត្រនេះ ដែលតភ្ជាប់ពីទីក្រុង ដាម៉ាកាស របស់ប្រទេស ទៅកាន់ទីក្រុងធំទីពីររបស់ប្រទេស គឺទីក្រុង អាលីបប៉ូ ដែលជាទីក្រុងសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសស៊ិរី ។ រដ្ឋាភិបាលក្នុងប្រទេសស៊ីរី ត្រូវការផ្លូវនោះជាចំាបាច់ ដោយសារផ្លូវនោះអាចធ្វើឲ្យសេដ្ឋកិច្ចជាតិ មានដំណើរការល្អប្រសើរ បន្ទាប់ពីបានធ្លាក់ចុះយ៉ាងខ្លំាងក្នុងពេលប្រទេសស៊ិរីត្រូវធ្លាក់ក្នុងសង្គ្រាមអស់រយៈពេលជិត ៩ ឆ្នំា ៕
ដោយ៖ ស្រស់