ចិនគ្រោងផ្តល់ថវិកាជាតិ៤៣ពាន់លានដុល្លារ ដើម្បីទប់ស្កាត់ការធ្លាក់ចុះសេដ្ឋកិច្ចអំឡុងការរីករាលដាលនៃវីរុសកូរ៉ូណា

75493
  • ធនាគារកណ្តាលចិនបាននិយាយកាលពីថ្ងៃអាទិត្យនេះថា ខ្លួននឹងផ្តល់ថវិកាជាតិចំនួន ៣០០ ពាន់លានយ័នស្មើនឹង ៤៣ ពាន់លានដុល្លារនៅសប្តាហ៍ក្រោយ ដើម្បីជួយដល់សហគ្រាសដែលចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសដែលបានវាយប្រហារប្រទេសចិន និងឆ្លងទៅមនុស្សរាប់ពាន់នាក់ ។

    ធនាគារប្រជាជនចិន (PBOC) បាននិយាយថា ធនាគារនឹងផ្តល់មូលនិធិដំបូងនៅថ្ងៃច័ន្ទដែលនឹងគាំទ្រដល់ស្ថាប័នហិរញ្ញវត្ថុដើម្បីផ្តល់ប្រាក់កម្ចីដល់សហគ្រាសសំខាន់ៗដែលចូលរួមក្នុងការការពារនិងគ្រប់គ្រងការរាតត្បាតនៃវីរុសនេះ ។ ការផ្ទុះឡើងដែលបានចាប់ផ្តើមនៅកណ្តាលទីក្រុងវូហាន បានធ្វើឱ្យប្រទេសជាប់គាំង​ និងគំរាមធ្វើឱ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី