លោក Mauricio Pochettino៖ គ្រូបង្វឹកក្លឹប Real Madrid គឺជាអាជីពកំពូលរបស់អ្នក

8665

លោក Mauricio Pochettino បាននិយាយថាក្លិប Real Madrid គឺជាក្លឹបល្អបំផុតនៅលើពិភពលោក ។

លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ La Oral Deportivo របស់វិទ្យុ Rivadavia ថា៖ “មានការជជែកជាច្រើនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះហើយខ្ញុំបាននិយាយអ្វីទាំងអស់ដែលខ្ញុំត្រូវការរួចហើយដូច្នេះខ្ញុំនឹងមិនបន្ថែមអ្វីនោះទេ ។ វាច្បាស់ណាស់ថាក្លិប Real Madrid អាចជាក្លឹបល្អបំផុតនៅលើពិភពលោក និងសម្រាប់កីឡាករអាហ្សង់ទីន ឬ គ្រូបង្វឹក ដែល Real ចង់បាននោះមានន័យថាពួកគេឈានដល់កំពូលនៃអាជីពរបស់ពួកគេហើយ ។ ប៉ុន្តែខ្ញុំសប្បាយរីករាយនៅឯ Tottenham ទោះបីជាមានអ្វីកើតឡើងក៏ដោយខ្ញុំគ្រាន់តែព្យាយាមត្រៀមខ្លួនសម្រាប់ស្ថានភាពនៅពេលអ្វីដែលអាចកើតឡើង ។

Image result for Mauricio Pochettino

លោក Pochettino ទំនងជាមិនអាចទៅណាបាននោះទេព្រោះថ្មីៗនេះគាត់បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយនឹងក្លឹប Tottenham ដែលរក្សាគាត់ឱ្យនៅទីក្រុងឡុងដ៍រហូតដល់ឆ្នាំ ២០២៣ ឯណោះ ។ យោងទៅតាមកាសែត The Times បានឱ្យដឹងថាថ្មីៗនេះក្លិប Real Madrid បានទៅជួបដល់ប្រធានក្លិប Tottenham លោក Daniel Levy  ដើម្បីសួរអំពីលទ្ធភាពនៃការទាក់ទាញយកលោក Mauricio Pochettino ។ ក្លិប Los Blancos ត្រូវបានគេប្រាប់ថាពួកគេនឹងត្រូវចំណាយប្រាក់ ៥០ លានអឺរ៉ូសម្រាប់ការចង់បានគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ ។ បន្ទាប់មក Real Madrid ក៏បានច្រានចោលការចុះហត្ថលេខាជាមួយលោក Pochettino ដោយសារតែការទាមទារដ៏ខ្ពស់របស់លោក Levy ។

Image result for Antonio Conte

ជាមួយនឹងលោក Pochettino ជាប្រធានបទនៃការចាប់អារម្មណ៍ក្នុងនោះក៏ Real ចង់បានលោក Antonio Conte ដែលត្រូវបានចាកចេញពី Chelsea , អ្នកចាត់ការរបស់ Liverpool លោក Jurgen Klopp និង Massimiliano Allegri អ្នកចាត់ការរបស់ Juventus ត្រូវបានគេរាយការណ៍ថាបេក្ខជនសំខាន់បីនាក់សម្រាប់តំណែងនៅពេលនេះ ។ យោងទៅតាមប្រភពដ៏គួរឱ្យទុកចិត្តមួយរាយការណ៍ដោយអ្នកសារព័ត៌មានលោក Gianluca Di Marzio បានប្រាប់ឲ្យដឹងថាក្លឹប Real Madrid បានទាក់ទងទៅកាន់លោក Conte រួចហើយ ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី