ពលរដ្ឋថៃរាប់ពាន់នាក់នាំគ្នាដុតទៀន ដើម្បីបន់ស្រន់ដល់ជនរងគ្រោះ២៩នាក់ ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់

67421
  • ប្រជាជនថៃរាប់ពាន់នាក់បាននាំគ្នាដុតទៀន ដោយមានដាក់បាច់ផ្កាដើម្បីបន់ស្រន់ដល់អ្នកដែលបានស្លាប់ ២៩ នាក់ក្នុងការបាញ់ប្រហារដោយខ្មាន់កាំភ្លើងម្នាក់ដែលមិនធ្លាប់មាននៅក្នុងប្រទេសថៃ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។

    ខ្មាន់កាំភ្លើង

    ការធ្វើពិធីបន់ស្រន់នេះដឹកនាំដោយព្រះសង្ឃជាច្រើនអង្គ ខណៈមនុស្សរាប់ពាន់នាក់ដាក់កម្រងផ្កាពណ៌សជាការចងចាំដល់ជនរងគ្រោះ នៅរូបសំណាករបស់វីរៈបុរសក្នុងតំបន់ប្រវត្តិសាស្រ្តថុងស៊ូរ៉ារី ទីក្រុងនគរខនរ៉ាស៊ីម៉ា ។ លោក បា្រយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានឱ្យដឹងថា វាគឺជាការបាញ់ប្រហារមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសថៃ ហើយលោកមិនចង់ឲ្យមានទង្វើបែបនេះកើតឡើងជាថ្មីម្ដងទៀតនោះទេ ។

    សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃសៅរ៍ចុងសប្តាហ៍នេះមានហានថៃម្នាក់ឈ្មោះ Jakraphanth Thomma បានបាញ់សម្លាប់មេបញ្ជាការម្នាក់ និងមនុស្សពីរនាក់ ហើយបានលួចយកកាំភ្លើងម៉ាក M60 រត់គេចខ្លួនសំដៅទៅរកផ្សារទំនើប Terminal 21 នៅក្នុងទីក្រុង Nakhon Ratchasima (Korat) ហើយបានបើកការបាញ់ប្រហារលើហ្វូងមនុស្សតែម្តង ។ ទោះបីជាយ៉ាងណា ខ្មាន់កាំភ្លើងរូបនេះត្រូវបានប៉ូលិសបាញ់សម្លាប់នៅឯផ្សារទំនើបខាងលើកាលពីព្រឹកថ្ងៃអាទិត្យតែម្ដង ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី