ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា មានអ្នកឆ្លងមេរោគកូរ៉ូណាវីរុសថ្មីឡើងដល់១៤ករណីហើយ

145639
  • កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា ប្រទេសវៀតណាមបានបញ្ជាក់អំពីករណីទី១៤​ នៃអ្នកឆ្លងមេរោគកូរ៉ូណាវីរុសថ្មី (2019-nCoV) ។ អ្នកជំងឺនេះជាស្រ្តីមានអាយុ ៥៥ឆ្នាំ ជាអ្នកជិតខាងម្នាក់ធ្វើការនៅឃុំ Son Loi ស្រុក Binh Xuyen ខេត្ត Vinh Phuc ភាគខាងជើង ដែលត្រូវបានគេធ្វើតេស្តរកឃើញវីរុសនេះ បន្ទាប់ពីបានត្រឡប់មកផ្ទះវិញពីវគ្គបណ្តុះបណ្តាលនៅទីក្រុងវូហានរបស់ប្រទេស​ចិន ។

    អ្នកជំងឺដែលត្រូវបានគេរកឃើញថ្មីនេះ បានទៅលេងផ្ទះរបស់អ្នកធ្វើការដែលបានឆ្លងមេរោគនេះកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី (Tet) ។ ស្រ្តីនេះស្ថិតក្នុងចំណោមអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺដែលបានបញ្ជាក់ ហើយត្រូវបានត្រួតពិនិត្យយ៉ាងជិតស្និទ្ធចាប់តាំងពីពេលនោះមកដោយមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺឆ្លងប្រចាំខេត្ត។គាត់បានបង្ហាញអាការៈក្តៅខ្លួន ឈឺក្បាល និងស្រវាំងភ្នែក កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២០ បន្ទាប់មកគាត់ត្រូវបានគេនាំទៅ គ្លីនិកមួយនៅស្រុក Binh Xuyen ខេត្ត Vinh Phuc ដើម្បីទទួលការព្យាបាល នឹងដាក់ឱ្យនៅដាច់ដោយពីគេ ។ សំណាករបស់ស្រ្តីនេះត្រូវបានធ្វើតេស្តដោយវិទ្យាស្ថានអនាម័យ និងរោគរាតត្បាតជាតិ នឹងរកឃើញលទ្ធផលវិជ្ជនៃការឆ្លងមេរោគ​កូរ៉ូណាវីរុស ហើយបច្ចុប្បន្ន គាត់កំពុងស្ថិតក្នុងស្ថានភាពសុខភាពមានស្ថិរភាពនៅក្នុងគ្លីនិកមួយក្នុងស្រុក។

    សូមបញ្ជាក់ឱ្យដឹងថា គិតមកត្រឹមព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ចំនួនមនុស្សស្លាប់សរុបកើនឡើងដល់ ៩១០ នាក់ហើយ ដោយមានអ្នកឆ្លងជំងឺមេរោគកូរ៉ូណាវីរុស (nCoV) ជាង ៤០,០០០ករណីនៅទូទាំងពិភពលោក ខណះប្រទេសវៀតណាមមិនទាន់មានអ្នកស្លាប់ទេ ប៉ុន្តែមានឆ្លងចំនួន ១៤ នាក់ហើយ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី