
ខ្សែការពារ Gabriel Mercado បច្ចុប្បន្នគាត់មានអាយុ ៣១ ឆ្នាំហើយ ប៉ុន្តែគាត់ពោរពេញទៅដោយភាពរំភើបរីករាយក្នុងការឈានទៅប្រកួត World Cup ជាលើកដំបូងរបស់ខ្លួន ។ Mercado បាននិយាយថាប្រទេសប្រេស៊ីលជាប្រទេសដែលមានភាគរយខ្ពស់បំផុត ហើយ Lionel Messi គឺមានសារៈសំខាន់ណាស់សម្រាប់ក្តីសង្ឃឹមរបស់អាហ្សង់ទីននៅប្រទេសរុស្ស៊ី ។
Mercado បាននិយាយថា៖ “វានឹងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ក្រុមអាហ្សង់ទីនក្នុងការឲ្យធ្វើបានយ៉ាងល្អនៅក្នុងពូល ដែលជាដំណាក់កាលទីមួយដែលយើងដឹងថាវាមានភាពលំបាកខ្លាំងណាស់ ។ យើងចាប់ផ្តើមជាមួយនឹងការប្រកួតចំនួនបីដែលលំបាកនឹងមិនអាចបញ្ជាក់ថាតើយើងនឹងធ្វើបានដែរឬទេនៅក្នុងការប្រកួត World Cup “។
គាត់បាននិយាយអំពី Messi ថា៖ ” Messi គឺពិតជាមានសារៈសំខាន់ណាស់ វាមិនដូចគ្នាទេក្នុងការលេងជាមួយគាត់ ហើយលេងដោយមិនមានគាត់នៅក្នុងក្រុម ។ នៅពេលគាត់មានវត្តមានមកក្រុមរបស់យើងគាត់បានបង្កើនឱកាសគ្រោះថ្នាក់កាន់តែច្រើនហើយវាល្អសម្រាប់យើងទាំងអស់គ្នា គ្មាននណារម្នាក់អាចបញ្ឈប់គាត់បាននោះទេ “៕
ដោយ៖តារា