គ្រាន់តែនៅលើនាវាមួយប៉ុណ្ណោះ ជប៉ុនរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មីរហូតដល់ ៦០ នាក់

140908
  • ប្រទេសជប៉ុនបានរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ៦០នាក់បន្ថែមទៀត នៅលើនាវាទេសចរណ៍ឈ្មោះ ដាយមិនដ៍ ព្រីនសេស ចតនៅកំពង់ផែយ៉ូកូហាម៉ា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។

    យោងតាមប្រភពពីបណ្តាញសារព័ត៌មានក្នុងស្រុករបស់ជប៉ុនបានឲ្យដឹងថា ការពិនិត្យធ្វើតេស្តរកមើលវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) លើនាវាទេសចរណ៍ធំមួយនោះ បានបន្តរកឃើញអ្នកឆ្លងវីរុសនេះចំនួន ៦០នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅលើនាវានោះកើនដល់ ១៣០នាក់ហើយ ។

    សូមបញ្ជាក់ថា ការចុះពិនិត្យសុខភាពលើអ្នកដំណើរទាំងអស់ធ្វើឡើងក្រោយអ្នកដំណើរជាបុរសម្នាក់អាយុ ៨០ឆ្នាំ មកពីទីក្រុងហុងកុងត្រូវបានគេរកឃើញថា បានឆ្លងវីរុសកូរ៉ូណាថ្មីនៅក្នុងនាវាទេសចរណ៍ Diamond Princess បន្ទាប់មកនាវាទេសចរណ៍នោះត្រូវបានអាជ្ញាធរជប៉ុនដាក់ឲ្យស្ថិតក្រោមការពិនិត្យតាមដានរយៈពេលពីរសប្តាហ៍ នៅកំពង់ផែ Yokohama តាំងពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ មកម្លេះ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី