ក្រុមហ៊ុន Alibaba របស់ Jack Ma ផ្ដល់ប្រាក់កម្ចីជិត៣ពាន់លានដុល្លារដល់ក្រុមហ៊ុនដែលរងគ្រោះដោយសារកូរ៉ូណាវីរុស

11699
  • យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃចន្ទ ទី១០ ខែកុម្ភៈម្សិលមិញនេះបានឲ្យដឹងថា ក្រុមហ៊ុន Alibaba Group Holdings ដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់មហាសេដ្ឋីចិនលោក ជេក ម៉ា (Jack Ma) បានប្រកាសថា ធនាគារ WeBank ដែលជាបុត្រសម្ព័ន្ធរបស់ Ant Financial នឹងផ្តល់ប្រាក់កម្ចីចំនួន ២០ ពាន់លានយ័នដែលស្មើនឹងប្រមាណ ២,៨៦ ពាន់លានដុល្លារអាមេរិកដល់ក្រុមហ៊ុននានានៅក្នុងប្រទេសចិនដែលរងគ្រោះដោយសារការផ្ទុះឡើង និងការរីករាលដាលនៃវីរុសផ្លូវដង្ហើម “2019-nCoV” ក្នុងប្រទេសកំណើតរបស់ខ្លួន ដោយក្នុងនោះក៏មានផងដែរនូវលក្ខខណ្ឌអនុគ្រោះសម្រាប់ក្រុមហ៊ុនដែលស្ថិតក្នុងខេត្ត ហូប៊ី (Hubei) ដែលជាប្រភពនៃវីរុសដ៏កាចសាហាវខាងលើនេះ ។

    សូមជម្រាបថា ការសេចក្តីប្រកាសរបស់ក្រុមហ៊ុនយក្សខាងលើនេះ ត្រូវបានធ្វើឡើងនៅលើគណនីផ្លូវការរបស់ខ្លួនក្នុងបណ្តាញសង្គម Weibo ហើយព្រមជាមួយគ្នានេះ ក្រុមហ៊ុនខាងលើក៏បានបញ្ជាក់ថា ខ្លួនក៏នឹងផ្តល់អត្រាការប្រាក់ទាបសម្រាប់ប្រាក់កម្ចីនេះថែមទៀតផង ៕

    ដោយ៖ បូណា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី