បង្វិលភព!! អតីតប្រធានក្លឹប Barcelona ៖ Messi អាចដើរចូល Juventus ទៅចាប់ដៃជាមួយ Ronaldo

43040
  • អតីតប្រធានក្លឹប Barcelona លោក Ariedo Braida បាននិយាយថា គាត់មិនគិតថាមិនអាចទៅរួចទេដែល Lionel Messi ចាកចេញពីទឹកដី Camp Nou ខណៈពេលដែលគាត់ក៏មានជំនឿថា កីឡាករអាហ្សង់ទីនរូបនេះក៏អាចចាប់ដៃជាមួយ Cristiano Ronaldo នៅលើទីលានផងដែរ ។

    បន្ទាប់ពីមានការខ្វែងគំនិតគ្នាជាសាធារណៈរវាង Messi និងនាយកកីឡារបស់ក្លឹប Barcelona លោក Eric Abidal កាលពីថ្ងៃអង្គារមុន បានធ្វើឱ្យមានរបាយការណ៍ជាច្រើនបង្ហាញថា ក្លឹបយក្សកំពូលជាច្រើនបានសុទ្ធសឹងតែបង្ហាញបំណងចង់បានបានស្ដេចខ្សែប្រយុទ្ធរូបនេះ ដោយលោក Braida បានចង្អុលប្រាប់បុរសវ័យ ៣២ ឆ្នាំឱ្យផ្លាស់ទៅកាន់ Juventus រួមរស់ជាមួយខ្សែប្រយុទ្ធចាស់វស្សាវ័យ ៣៥ឆ្នាំ Cristiano Ronaldo ។

    អតីតប្រធានក្លឹបអ្នកមានបុណ្យ Barcelona លោក Braida បានប្រាប់កម្មវិធីមួយនៃវិទ្យុ Rai Radio 1 អំពីកីឡាករល្អបំផុតពីររូបរបស់ពិភពលោកថា៖ “ពួកគេជាកីឡាករល្អពីរនាក់ ( Messi និង Ronaldo ) ដែលមានការងារល្អ ពួកគេអាចធ្វើការបាន ។ ពួកគេអាចលេងជាមួយគ្នា ” ។

    ទាក់ទងនឹងអនាគតរបស់ Messi លោក Braida បានគិតថា វានឹងពិបាកសម្រាប់គាត់ក្នុងការចាកចេញពី Barcelona ទោះបីជាវាមិនអាចទៅរួចក៏ដោយ ។ លោកបានកត់សំគាល់ទៀតថា៖ “ Messi គឺជាកីឡាករឆ្នើមម្នាក់ គាត់ធ្វើបានល្អនៅ Barcelona ។ គាត់នៅទីនោះតាំងពីគាត់មានអាយុ ១៣ ឆ្នាំហើយគាត់រស់នៅជាមួយគ្រួសាររបស់គាត់ ។ វាពិបាកសម្រាប់គាត់ក្នុងការចាកចេញប៉ុន្តែមិនអាចទៅរួចទេ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី