នៅព្រឹកថ្ងៃច័ន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលចិនបានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃអំពីស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាថ្មីឲ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនលើស ១០១១នាក់ និងអ្នកឆ្លងជាង ៤២,២០០នាក់ ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន CNA ចេញផ្សាយនៅព្រឹកថ្ងៃនេះ ។
នៅក្នុងរយៈពេលពេញមួយថ្ងៃច័ន្ទ ទី១០ ម្សិលមិញនេះ មានមនុស្ស ១០៣នាក់បន្ថែមទៀតបានបាត់បង់ជីវិតនៅក្នុងខេត្តហ៊ូប៉ី ខណៈចំនួនអ្នកឆ្លងវីវុសបន្ថែមថ្មីចំនួន ២០៩៧នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងកើនដល់ជាង ៤២,២០០នាក់ ៕
ដោយ៖ រ៉ាយូ