ព្រោះតែរឿងដ៏អស្ចារ្យមួយនេះ ទើបអ្នកចាត់ការជម្រើសជាតិកម្ពុជា Honda សម្រេចផ្ទេរទៅក្លឹបប្រេស៊ីល Botafogo

11699
  • កាលពីថ្ងៃសៅរ៍នៅក្នុងពិធីប្រកាសបង្ហាញមុខជាផ្លូវការ ចំពោះអ្នកគាំទ្ររបស់ក្លឹប Botafogo F.R នៅកីឡដ្ឋាន Olimpico Nilton Santos អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា Keisuke Honda ទទួលការស្វាគមន៍យ៉ាងកក់ក្ដៅបំផុតពីសំណាក់អ្នកគាំទ្រ ដោយមានអ្នកចូលរួមដល់ទៅ ១៣,០០០នាក់ឯណោះ ។

    ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន អតីតកីឡាករ AC Milan វ័យ ៣៣ឆ្នាំបានបង្ហើបពីមូលហេតុដែលផ្លាស់មកកាន់ទីនេះថា៖ ” គឺដោយសារតែ មនុស្សជាច្រើននៅទីនេះបានរងចាំខ្ញុំ ហើយពួកគេបានទាក់ទងខ្ញុំតាមបណ្តាញសង្គមតែម្តង។ ខ្ញុំមិនដែលមានអារម្មណ៍រំភើបបែបនេះទេ ប៉ុន្តែអ្នកគាំទ្របានធ្វើឱ្យខ្ញុំរំភើបខ្លាំងណាស់ពេលខ្ញុំមកដល់ទីនេះ ។ ខ្ញុំមិនដែលជួបទិដ្ឋភាពបែបនេះឡើយក្នុងអាជីពរបស់ខ្ញុំ។ មហិច្ឆតារបស់អ្នកគាំទ្របានធ្វើឱ្យខ្ញុំសម្រេចចិត្តផ្លាស់មកទីនេះតែម្តង ” ។

    សូមបញ្ជាក់ឱ្យដឹងផងដែរថា អតីតសមាជិកក្រុមសាម៉ូរៃជប៉ុន និងជាថ្នាក់ដឹកនាំជម្រើសជាតិកម្ពុជា Keisuke Honda នឹងពាក់អាវលេខ ៤ នៅក្នុងក្លឹប Botafogo ដែលជាក្លឹបអាជីពទី៨ របស់លោក ខណៈដែលបច្ចុប្បន្នអាវនេះក៏កំពុងត្រូវបានដាក់លក់នៅលើទីផ្សារផងដែរ ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី