កំសត់! Mourinho៖ ការងារនៅ Tottenham ពិតជាលំបាកណាស់ ប៉ុន្តែខ្ញុំពិតជារីករាយជាមួយវា

32974
  • លោក Jose Mourinho បានសារភាពថា គាត់មានការងារដ៏លំបាកនៅក្នុងដៃរបស់គាត់នៅឯក្លិប Tottenham Hotspur ប៉ុន្តែគាត់និយាយថា គាត់ពិតជាសប្បាយរីករាយខ្លាំងណាស់ក្នុងការដឹកនាំក្លឹបនៅភាគខាងជើងនៃទីក្រុងឡុងដ៍ និងរំភើបចំពោះគម្រោងអនាគតរបស់ក្លឹប ។

    លោក Mourinho ត្រូវបានគេនាំយកមកជំនួសកន្លែងលោក Mauricio Pochettino ក្នុងតំណែងជាអ្នកចាត់ការរបស់ក្លឹបមាន់ខ្នាយមាស Spurs កាលពីខែវិច្ឆិកា បន្ទាប់ពីក្រុមរបស់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនវ័យ ៤៧ឆ្នាំចាប់ផ្តើមមិនល្អក្នុងយុទ្ធនាការរដូវកាល២០១៩/២០២០ ។ បច្ចុប្បន្នក្រុមមាន់ខ្នាយមាស កំពុងកែប្រែស្ថានភាពឱ្យល្អឡើងវិញក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Manchester United រូបនេះ ដោយកំពុងឈរនៅចំណាត់ថ្នាក់លេខរៀងទី៦ នៃក្របខណ្ឌ Premier League និងកំពុងស្ថិតនៅផ្លូវការប្រកួតវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League ។

    គាត់បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ “ ផ្ទុយពីមនុស្សមួយចំនួនដែលចង់នៅក្នុងពត៌មានហើយប្រាប់រឿងមិនពិត ។ ខ្ញុំពិតជារីករាយនៅក្លឹប ( Spurs ) ។ អ្នកស្គាល់ខ្ញុំច្បាស់ហើយល្មមដែលដឹងថា ខ្ញុំពិតជារីករាយ ។ ពិបាកណាស់មែនទេ? ប៉ុន្តែប្រសិនបើវាមិនពិបាក វានឹងមិនមានសម្រាប់ខ្ញុំទេ ” ។

    លោក Mourinho បន្តទៀតថា៖ “ខ្ញុំចូលចិត្តកីឡាករនិងអ្នកដែលពួកគេមាន ។ ខ្ញុំចូលចិត្តទំនាក់ទំនងដែលខ្ញុំមានជាមួយពួកគេ ។ ប្រសិនបើអ្នកឃើញមុខអាក្រក់ពីខ្ញុំ វាមកពីលទ្ធផលអាក្រក់ ។ ខ្ញុំមិនអាចផ្លាស់ប្តូរខ្លួនឯងបានទេ ។ នោះគ្រាន់តែជាខ្ញុំ ។ ការពិតគឺខ្ញុំសប្បាយចិត្ត ហើយខ្ញុំទន្ទឹងរង់ចាំអ្វីដែលកំពុងមក ហើយអ្វីដែលកាន់តែល្អសម្រាប់អ្វីដែលនឹងមកដល់នៅរដូវកាលក្រោយ ។ ខ្ញុំចង់ចាប់ផ្តើមធ្វើការជាមួយពួកគេនៅខែកក្កដា ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី