អាជ្ញាធរជាតិអប្សរា រកឃើញជើងទ្វារបាលនៅប្រាសាទទន្លេស្ងួត ក្រោយពីរកឃើញដងខ្លួនកាលពី៣ឆ្នាំមុន

24391
  • បំណែកជើងបដិមាមួយត្រូវបានក្រុមការងារជួសជុលប្រាសាទទន្លេស្ងួតនៃអាជ្ញាធរជាតិអប្សរារកឃើញកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ។

    បំណែកជើងបដិមានេះត្រូវបានរកឃើញនៅទីតាំងដែលមានចម្ងាយត្រឹមតែ ១ម៉ែត្រពីចុងជើងនៃទ្វារបាលដែលបានរកឃើញកាលពីឆ្នាំ២០១៧ ដោយគម្រោងស្រាវជ្រាវរវាងអាជ្ញាធរជាតិអប្សរា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី (ISEAS) ។ បន្ទាប់ពីការរកឃើញ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីបញ្ជាក់ថា ជាបំណែកជើងរបស់បដិមាទ្វារបាល ក្រុមការងារអភិរក្សនិងជួសជុលវត្ថុសិល្បៈ ហៅកាត់ថា I.T.A.L.I.A នៃអាជ្ញាធរជាតិអប្សរា បានធ្វើពុម្ពចម្លងពីបដិមាទ្វារបាលនៅអភិរក្សដ្ឋានអង្គរ មកធៀបនឹងបំណែកជើងនៅប្រាសាទទន្លេស្ងួត ។

    តាមរយៈការធៀបនេះ ក្រុមការងារបញ្ជាក់ថា បំណែកជើងនេះ គឺពិតជាផ្នែកមួយនៃបដិមាទ្វារបាល ។ បច្ចុប្បន្ន ក្រុមការងារអភិរក្សនិងជួសជុលវត្ថុសិល្បៈ កំពុងរៀបចំឯកសារបច្ចេកទេស ដើម្បីយកបំណែកជើងបដិមាមកផ្គុំនឹងទ្វារបាលដែលកំពុងជួសជុលនៅអភិរក្សដ្ឋានអង្គរ ៕

    ដោយ៖ ស្រស់

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី