
ខ្សែបម្រើ-ប្រយុទ្ធ Dele Alli និង Christian Eriksen ត្រូវបានគេមើលឃើញថាកំពុងដើរតាមខ្សែប្រយុទ្ធ Harry Kane ក្នុងការសម្រេចអនាគតរបស់ពួកគេនៅក្លឹប Tottenaham Hotspur នេះបើយោងតាម The Mirror ។
ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៦ ឆ្នាំជាមួយនឹងក្លិបមាន់ខ្នាយមាស Spur កាលពីថ្ងៃសុក្រម្សិលមិញ ជាមួយនេះផងដែរមិត្តរួមក្រុមរបស់គាត់ពីរនាក់ Dele Alli និង Christian Eriksen បានកំពុងរៀបចំចុះកិច្ចសន្យាថ្មីជាមួយក្លិប Spurs ផងដែរក្រោយពីដឹងថា Kane ចុះកុងត្រារួចមក ៕
ដោយ៖តារា