ប្រយ័ត្ន!កំហុសក្នុងប្រព័ន្ធ Android អាចធ្វើឱ្យ Hackers លួចយកទិន្នន័យតាមរយៈ Bluetooth បាន

65018
  • ថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានផ្សព្វផ្សាយ ឱ្យអ្នកប្រើប្រាស់ ស្មាតហ្វូនដែលប្រើប្រព័ន្ធប្រតិបត្តិការអេនដ្រយ ( Android ) ធ្វើបច្ចុប្បន្នភាពប្រសិនបើគេកំពុងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការអេនដ្រយ ៨ ឬ ៩ (Android 8 Oreo or Android 9 Pie) ព្រោះជនអនាមិកអាចបញ្ចូលមេរោគ Malware ហើយលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់តាមរយៈ Bluetooth ដែលគេឱ្យឈ្មោះថា BlueFrag ។

    អ្នកស្រាវជ្រាវបានបញ្ជាក់ថា បញ្ហានេះមិនប៉ះពាល់ដល់ ប្រព័ន្ធប្រតិបត្តិការអេនដ្រយ ១០ នោះទេ ហើយពួគគេក៏ពុំបានសាកល្បងបញ្ហានេះជាមួយ ប្រព័ន្ធប្រតិបត្តិការអេនដ្រយចាស់ៗជាង អេនដ្រយ ៨ នោះដែរ ។ ដើម្បីការពារពីការលួចយកទិន្នន័យ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យលោកអ្នកគួរតែធ្វើបច្ចុប្បន្នភាពជាបន្ទាន់ប្រសិនបើ ក្រុមហ៊ុនទូរសព្ទរបស់លោកអ្នកបានធ្វើការកែរសម្រួលទាក់ទងនឹងបញ្ហានេះ តែប្រសិនបើពុំមានការធ្វើបច្ចុប្បន្នភាពទេ លោកអ្នកគួរតែបិទប្រព័ន្ធ Bluetooth ចោលនៅពេលដែលលោកអ្នកពុំត្រូវការប្រើប្រាស់ ៕

    ដោយ៖ បូណា  ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី