
ក្រសួងអប់រំ យុវជននិងកីឡា ចាត់វិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ក្នុងទិវាថ្ងៃនៃក្តីស្រឡាញ់ ដើម្បីកុំឲ្យសិស្សានុ សិស្សមួយចំនួនតូចយល់ច្រឡំថាថ្ងៃទី១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូសេ្នហ៍ ។
យោងតាមសេចក្តីប្រកាសព៍ត៌មានរបស់ក្រសួងអប់រំ យុវជននិងកីឡា បានឱ្យដឹងនាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ដើម្បីចាត់វិធានការ ទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងថ្ងៃ១៤ កុម្ភៈ គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំ នៅពេលគោរពទង់ជាតិ កុំឱ្យមានការយល់ខុសអំពីអត្ថន័យនៃទិវានៃក្តីស្រឡាញ់ ។ ត្រូវពង្រឹងការអនុវត្តវិនយឱ្យបានម៉ឺងម៉ាត់ ជាពិសេសលការរគ្រប់គ្រងសីលធម៌ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំ និងត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព«មិត្តអប់រំមិត្ត» ក្នុងនោះត្រូវធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសហគមន៍ ដើម្បីនិងទទួលពត៌មានពាក់ពន្ធ៍នឹងសកម្មភាព ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីសហការទប់ស្កាត់អប់រំណែនាំកែលម្អសិស្សានុសិស្ស បានទាន់ពេលវេលា ។
ក្រសួងអប់រំ យុវជននិងកីឡា បញ្ជាក់ថា ទិវានៃក្តីស្រឡាញ់នេះ ពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងទេ ដូច្នោះយុវជនមិនត្រូវភ្លើតភើ្លន ភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃថ្នូរបុគ្គល និងក្រុមគ្រួសារ ប្រាសចាក វប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ ។
ក្រសួងអប់រំ យុវជននិងកីឡាយុវជន សូមអំពាវនាវដល់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត គណៈគ្រប់គ្រងសាលា និងគ្រប់ភាគីពាក់ពន្ធ៍ទាំងអស់ បន្តពង្រឹងការអនុវត្តន៍ បទបញ្ជាផ្ទៃក្នុងឲ្យបានល្អ ។
ក្រសួងអប់រំ យុវជននិងកីឡាយុវជន សង្ឃឹមនិងជឿជាក់ដល់គ្រប់គណៈគ្រង់គ្រងសាលាទាំងអស់យកចិត្តទុកដាក់ អនុវត្តន៍ តាមសេចក្តីណែនាំខាងលើនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ៕
ដោយ៖ នីតា