កូរ៉ូណាវីរុសថ្មីមិនទាន់បាត់ផង ពេលនេះស្រាប់តែចិនបានផ្ទុះជម្ងឺថ្មីគ្រុនផ្តាសាយបក្សី H5N6 មួយទៀត

20468
  • ក្រសួងកសិកម្មនៃប្រទេសចិនបានរាយការណ៍ថា មានការផ្ទុះនៃជំងឺគ្រុនផ្តាសាយបក្សី H5N6 ត្រូវបានចុះបញ្ជីនៅក្នុងខេត្តស៊ីឈួនភាគនិរតីនៃប្រទេស​ចិន ។ រហូតមកដល់ពេលនេះ មិនទាន់មានករណីនៃការឆ្លងមេរោគនេះទៅមនុស្ស​នៅឡើយទេ ។

    ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “ការផ្ទុះឡើងនៃវីរុសផ្តាសាយបក្សី H5N6 បានកើតឡើងនៅកសិដ្ឋាន​មួយក្នុងតំបន់ Xichong នៃទីប្រជុំជន Nanchong ក្នុងខេត្តស៊ីឈួន” ។
    ក្នុងចំណោមសត្វបក្សីក្នុងស្រុកចំនួន ២.៤៩៧ក្បាល មានសត្វបក្សីចំនួន ១.៨៤០ក្បាលបានឆ្លង និងងាប់ ។ អាជ្ញាធរមូលដ្ឋាន​បានអនុវត្តន៍រាល់វិធានការចាំបាច់នានា ដើម្បីការពារការរីករាលដាលនៃវីរុសនេះ រួមទាំងការសម្លាប់សត្វបក្សីចំនួនជាង ២.២៦០ក្បាលផង​ដែរ ។
    កាលពីដើមខែនេះ ក្រសួងបានរាយការណ៍អំពីករណីផ្ទុះនៃជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅក្នុងស្រុក Shuangqing នៃខេត្ត Shaoyang ដែលស្ថិតនៅក្នុងខេត្ត Hunan ។
    វីរុស H5N1 ត្រូវបានគេរាយការណ៍ថា បានសម្លាប់មនុស្សរាប់សិបនាក់នៅទូទាំងពិភពលោកក្នុងរយៈពេលជាច្រើនទសវត្សចុងក្រោយនេះ។ ការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយបក្សីត្រូវបានគេរាយការណ៍នៅក្នុងឆ្នាំ ២០០៩-២០១០ នឹងបានកើតឡើងម្តងទៀតនៅឆ្នាំ ២០១៣-២០១៤ ។ ការផ្ទុះឡើងទាំងពីរលើកនេះ អង្គការសុខភាពពិភពលោក និងសហគមន៍អន្តរជាតិបានខិតខំរួមគ្នាដើម្បីទប់ស្កាត់​ការឆ្លងរាលដាលដ៏គ្រោះថ្នាក់នេះ ។

    យោងតាមវេជ្ជសាស្ត្រ ជំងឺគ្រុនផ្តាសាយបក្សីដែលត្រូវបានរកឃើញដំបូងគេក្នុងចំណោមប្រភេទសត្វបក្សីនៅអាស៊ីអាគ្នេយ៍ គឺជា​ប្រភេទវីរុសគ្រុនផ្តាសាយដែលអាចចម្លងបានយ៉ាងងាយស្រួលក្នុងចំណោមមនុស្ស។ វាមិនដូចគ្នានឹងការរីករាលដាលនៃមេរោគកូរ៉ូណាវីរុសនាពេលបច្ចុប្បន្ននេះទេ ហើយជំងឺគ្រុនផ្តាសាយបក្សីនេះអាចព្យាបាលបាន ខណៈ​ដែលអង្គការសុខភាពពិភពលោកបានបង្កើតវ៉ាក់សាំងប្រឆាំងនឹងការឆ្លងវីរុសប្រភេទនេះរួចហើយ ៕

    ដោយ៖ រ៉ាយូ

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី