
លោក Florentino Perez ប្រធានក្លឹប Real Madrid បានធ្វើឱ្យខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo មានការព្រួយបារម្ភនិងចង់ចាកចេញពីក្លឹប ហើយត្រៀមខ្លួនជាស្រេចក្នុងការផ្ដល់ជូនកីឡាករសញ្ជាតិព័រទុយហ្គាល់លើកិច្ចព្រមព្រៀងមួយដើម្បីនាំយកកីឡាករ Neymar ។
វិបសាយ Don Balon បានរាយការណ៍ថាលោក Perez កំពុងបានរៀបចំដើម្បីផ្តល់ជូនកីឡាករ Ronaldo ទៅឱ្យក្លិប Paris Saint-Germain ក្នុងការនាំយកកីឡាករ Neymar បូករួមទាំងសាច់ប្រាក់បន្ថែមទៀត ។
ក្លិបនៅក្របខ័ណ្ឌ LaLiga មួយនេះបានរាយការណ៍ថាខ្សែប្រយុទ្ធប្រេស៊ីលគឺជាមូលដ្ឋានគ្រឹះនៃគម្រោងថ្មីរបស់ពួកគេ ហើយជាមួយនឹងនេះផងដែរម្ចាស់ពាន Ballon d’Or ប្រាំសម័យកាលកីឡាករ Ronaldo គេជឿជាក់ថារីករាយក្នុងការចុះហត្ថលេខាជាមួយម្ចាស់ជើងឯកក្របខ័ណ្ឌ Ligue 1 បើទោះបីជាមានសេចក្តីរាយការណ៍ជាច្រើនថាគាត់ចង់ចុះហត្ថលេខាជាមួយក្លឹបបីសាចក្រហម Manchester United សារជាថ្មីម្ដងទៀតក៏ដោយ ៕
ដោយ៖តារា