សម្ដេចតេជោ ហ៊ុន សែន៖ ជម្ងឺកូរ៉ូណាថ្មីមិនទាន់ឆ្លងដល់ពលរដ្ឋខ្មែរណាម្នាក់ទាល់តែសោះ

82295
  • សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​មានប្រសាសន៍ថា ជំងឺកូរ៉ូណាថ្មីមិនទាន់ឆ្លងដល់ពលរដ្ឋខ្មែរណាម្នាក់នោះទេ បន្ទាប់បុរស​ជន​ជា​តិចិនម្នាក់ ដែលមកពីទីក្រុងវូហានប្រទេសចិនមានផ្ទុកវីរុសនេះ ត្រូវបានព្យាបាល​ជា​សះ​​ស្បើ​​យ និងអនុញ្ញាតឱ្យត្រឡប់ទៅប្រទេសកំណើតវិញនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។
    ក្នុងពិធីបើកការដ្ឋានគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់​ផ្លូវជាតិលេខ២ ​(ពីរង្វង់​មូល​តា​​ខ្មៅដល់អូរចំបក់) និងផ្លូវជាតិលេខ២២ (ពីអូរចំបក់ ដល់អង្គតាសោម) នាព្រឹ​ក​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ​​ ឆ្នាំ២០២០ នៅក្នុងខណ្ឌដង្កោរ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍​ថា មកដល់​ម៉ោង​នេះ ករណីជំងឺកូរ៉ូណាត្រូវបានបញ្ចប់នៅកម្ពុជា ដោយសារនជាតិ​ជាតិចិនដែល​មក​ពីក្រុវវូ​ហា​​ន ប្រទេសចិន គាត់បានចេញពីមន្ទីពេទ្យខេត្ត ព្រះសីហនុកាល​ពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ហើយ​តា​ម​​​គ​ម្រោ​​​​ង​ថ្ងៃនេះ គាត់នឹងចាកចេញពីកម្ពុជាទៅ​ប្រទេស​ចិនវិញ ។ ដូច្នេះបញ្ហាពិតប្រាកដ​គឺ​ជា​អ្វី​ នោះ​គឺជំងឺកូរ៉ូណា​មិនទាន់ឆ្លងដល់ពលរដ្ឋខ្មែរណា​ម្នាក់ទាល់តែសោះ ប៉ុន្តែបែរជានាំគ្នាភ័យ​ខ្លា​ច ក្រោយការបំពុលព័ត៌មានរបស់ពួកអគតិ ឬពួក​ខិល​ខូច ។

    សម្ដេចតេជោក៏​បានថ្លែងឱ្យដឹង​ដែរ​ថា​ ពិត​ហើយ​នៅ​ព្រឹកនេះអភិបាលខេត្ត​ព្រះ​សីហនុ បានធ្វើរបាយការណ៍មកថា យើងមានកា​ប៉ា​ល់​​ទេសចរ​ណ៍​​ចូលមកខេត្តព្រះសីហនុ ហើយមានមួយករណីជនជាតិហូឡង់ម្នាក់​គាត់​ក្ដៅ​ខ្លួ​ន។ សម្ដេចតេជោបានបញ្ជាក់ថា៖ “ឥ​ឡូវ​​យើង​​កំពុ​ង​យ​កមកដាក់ឱ្យមានការព្យាបាល ដោយយើងបបានយក​សំណាក​មកពិ​និ​ត្យ​នៅវិទ្សា​ស្ថានប៉ាស្ទ័រ ដែល​យើ​ង​កំពុងរង់ចាំអំពីការធ្វើពិសោធន៍លើសំណាក់នេះ ដើម្បី​ស្វែ​ង​រកប្រ​ភេ​ទជំងឺ ថាតើមានកូរ៉ណាថ្មី ឬមួយក៏អត់។ បើមានកូរ៉ណាជនជាតិហូឡង់ម្នាក់នេះ ត្រូ​​វ​តែនៅព្យា​បា​លនៅក្នុងប្រទេស​កម្ពុ​ជា រហូតដល់ជាសះស្បើយ”។ សម្ដេចតេជោនាយ​ករដ្ឋម​ន្ត្រី​​លើឡើងថា នេះក៏ជាគោលការណ៍ដែលយើងចាប់ផ្ដើម​មាន តាំង​ពីមានជំ​ងឺ​សា​ បានផ្ទុះ​ឡើ​ង​​កាលពីឆ្នាំ២០០៣ ដែលពេលនោះកម្ពុជាធ្វើជាប្រធានអាស៊ាន យើងមាន​គំនិ​តផ្ដួចផ្ដើម​ប្រជុំ​អា​ស៊ានបន្ទាន់មួយនៅទីក្រុងបាងកក ដោយថៃធ្វើជាម្ចាស់ផ្ទះ តែកម្ពុជា​ធ្វើ​ជា​ប្រធាន ដែល​គោ​ល​​ការណ៍នៅពេលនោះ ប្រសិនបើរកឃើញថាជំងឺនេះ​វាកើតនៅក្នុង​ប្រទេ​ស​ណា ប្រទេស​នោះ​​ត្រូវតែព្យា​បាល​ឱ្យជាមុនពេលឱ្យអ្នកជំងឺនេះចាកចេញ។ ដូច្នេះយើង​កំ​ពុ​ង​រង់ចាំពិនិត្យ​​មើ​ល​ជនជាតិហូឡង់ម្នាក់នេះ ដែលឥឡូវគាត់កំពុងព្យាបាលនៅឯមន្ទីរពេទ្យ​ខេត្ត​ព្រះ​សីហនុ។ ស​​​ម្តេ​ចតេជោ ហ៊ុន សែន ក៏បានកោតសរសើរចំពោះរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ដែល​​បានយកចិត្តទុកដាក់ ពីប​ញ្ហា​សុខទុក្ខរបស់ជនជាតិចិនម្នាក់ តាំងពីទទួលព័ត៌​មានថាមាន​ផ្ទុក​វី​រុ​ស​ កូរ៉ូណាថ្មី រហូតបានជាសះ​ស្បើយពីវីរុសនេះវិញ រហូតទទួលស្វាគមន៍ដោយផ្ទាល់​ក្រោយ​ពីបុ​រសជនជាតិចិននេះ បា​ន​ចេញពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
    សម្តេចតេជោបានចាត់ទុកថា នេះ​ជា​កាយវិការយកចិត្តព្យាបា​ល​អ្នកជំងឺដោយវីរុស​កូរ៉ូណាថ្មីនេះ នៅក្នុងប្រទេសកម្ពុជាឱ្យជា​សះ​ស្បើយផងដែរ ។

    គូសបញ្ជាក់ថា លោក ចា ជិនហូរ អាយុ ៦០ឆ្នាំ បានធ្វើដំណើរមកពីទីក្រុងវូហាន ជាមួ​យ​ក្រុមគ្រួសារ ៣នាក់ទៀត មកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ​២០២០។ បន្ទាប់ពីមកដល់ រយៈពេល២ថ្ងៃ លោកមានអាការៈក្អក ក្តៅខ្លួនខុសធម្មតា ហើយ​ត្រូវ​បានមន្រ្តីសុខាភិបាល យកសំណាកបំពង់កទៅពិនិត្យឃើញថា គាត់មានជំងឺរលាក​ផ្លូវដ​ង្ហើ​ម​ប្រភេទថ្មីកូរ៉ូណា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ព្រមទាំងដាក់ឱ្យសម្រាកព្យាបាល នៅ​មន្ទី​រ​​ពេទ្យបង្អែក ខេត្តព្រះសីហនុ។
    ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានបញ្ជាក់ផងដែរថា សម្រាប់ក្រុមគ្រួ​សារ​​របស់​បុរសជនជាតិចិនរូបនេះ ៣នាក់ផ្សេងទៀត ក៏ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅវិញជួប​​ជុំគ្រួសារ ក្រោយពីពួកគេត្រូវបានតាមដាន និងរកឃើញថា ពុំមានរោគសញ្ញាវីរុសកូរ៉ូណា រហូ​​តមកដល់ថ្ងៃនេះ ៕

    ដោយ៖​ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី