
ខ្សែបម្រើប្រយុទ្ធជម្រើសជាតិមីយ៉ាន់ម៉ា Aung Thu បានស៊ុតគ្រាប់បាល់ដំបូងនៅលីគកំពូលថៃ ក្នុងជំនួបបើកឆាកដែល Police Tero ចាញ់ Prachuap ៣-២ កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ។
មួយគ្រាប់នៅនាទីទី៩នេះ បានធ្វើអោយ Aung Thu ក្លាយជាកីឡាករកូតាអាស៊ានដំបូងគេ ( ៣+១+១ ) ដែលស៊ុតបញ្ចូលទីនៅលីគកំពូលរបស់ថៃ។ ប៉ុន្តែបើរាប់ការរកគ្រាប់ឲ្យក្រុមវិញ Aung Thu ស៊ុតបាន ៤ ៥ គ្រាប់ទៅហើយ ក្នុងជំនួបសមជើង និងពានមុនបើករដូវកាល។
Aung Thu ជាកីឡាករមីយ៉ាន់ម៉ាទី១ ដែលផ្ទេរមកលីគរបស់ថៃ ជាមួយក្លិប Police Tero មុន Kyaw Ko Ko មក Chaingrai ។ កូតានេះ ក៏ប្រើនៅលីគម៉ាឡេស៊ីដែរ ដែលធ្វើឲ្យ ចាន់ វឌ្ឍនាកា កែវ សុខផេង ប្រាក់ មុន្នីឧត្តម និង ធារី ចន្ថាប៊ីន ផ្លាស់ទៅទីនោះ។
ដោយ៖ តារា