
ក្នុងឆ្នាំ ២០១០ នៅអាយុ ១៦ ឆ្នាំ បទ “Baby” របស់ Justin Bieber បានក្លាយជាវីដេអូចម្រៀង ដែលត្រូវបានគេមើលច្រើនបំផុតនៅលើយូធ្យូប មានមនុស្សជាង ២ពាន់លាននាក់ បានមើលរហូតមកដល់សព្វថ្ងៃ។ ចាប់តាំងពីពេលនោះមក Justin Bieber បានចេញបទចំរៀងកំពូលៗ នឹងបានឈរក្នុងតារាងលេខ១ ផងដែរ ក្នុងនោះមានបទចម្រៀង “ Boy Friend” “ What Do You Mean” និង “ Sorry” ជាដើម ។
បើក្រឡេកមើលក្នុងឆ្នាំ ២០២០នេះវិញ Justin Bieber បានវិលត្រលប់មកកាន់វិស័យតន្រ្តីសារជាថ្មី បន្ទាប់ពីបានផ្អាកចេញចម្រៀងរយៈពេល ៥ឆ្នាំ និងរៀបការជាមួយនឹងភរិយា នាង Hailey Rhode រួចមក ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺសម្រស់របស់លោក ហាក់ដូចជាប្រែប្រួលសឹងតែ ៣៦០ដឺក្រេ។ តាមរយៈរូបភាពដែលត្រូវបានគេលួចថតបាន នៅពេលដែលលោកបានបណ្តើរភរិយាតាមសាធារណៈ ហើយបង្ហាញរូបរាង និងសម្រស់របស់ Justin ប្រៀបបាននឹងតាចាស់ និយាយទៅគឺធ្លាក់ដុបដាបខ្លាំងណាស់ ។
ដោយឡែក ចំពោះបញ្ហានេះដែរ គេមិនអាចដឹងថា Justin មានរឿងអ្វីនោះទេ ដែលអាចមកពីជំងឺបាក់ទឹកចិត្ត ឬក៏គ្រាន់តែជាស្ទាយ៍ ជាមួយគំនិតថ្មីនៃអាល់ប៊ុមថ្មី ឬក៏យ៉ាងណា ។ ហើយកាលពីខែមុន Justin Bieber បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយបទចម្រៀងថ្មី “ Yummy” ហើយថ្មីៗនេះ រូបគេក៏បានចេញចម្រៀងទី២ ដែលមានចំណងជើងថា“ Intentions” ផងដែរ ៕
ដោយ៖ នីតា