Juventus ចុះកុងត្រាជាមួយអ្នកចាំទី Perin ពីក្លិប Genoa ដើម្បីជំនួសកន្លែង Buffon ជាផ្លូវការ

27757
  • ក្លឹប Juventus បានប្រកាសអំពីការចុះហត្ថលេខាលើកីឡាករអន្តរជាតិអ៊ីតាលីអ្នកចាំទី Mattia Perin ពីក្លិប Genoa ក្នុងតម្លៃខ្លួន ១២ លានអឺរ៉ូ បូកជាមួយប្រាក់បន្ថែមផ្សែងទៀតឡើងរហូតដល់ ១៥ លានអឺរ៉ូ  ។

    Image result for Mattia Perin

    អ្នកចាំទីវ័យ ២៥ ឆ្នាំរូបនេះដែលបានចាប់ផ្តើមលេងឱ្យជម្រើសជាតិអ៊ីតាលីលក្ខណះមិត្តភាពកាលពីថ្ងៃចន្ទដែលបានប្រកួតស្មើរ ១-១ ជាមួយហូឡង់ នោះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលបួនឆ្នាំនៅកីឡដ្ឋាន Juventus Stadium ដែលអ្នកចាំទីជើងចាស់ Gianluigi Buffon បានចាកចេញពីក្លឹបម្ចាស់ជើងឯកក្របខណ្ឌ Serie A នៅចុងរដូវ ២០១៧-១៨ កន្លងទៅនេះ  ។

    Image result for mattia perin to juventus

    កិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យក្រុម Juventus ត្រូវចំណាយប្រាក់ ១២ លានផោនក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំដោយបន្ថែមទឹកប្រាក់ចំនួន ៣ លានអឺរ៉ូបន្ថែមទៀតប្រសិនបើលក្ខខណ្ឌកិច្ចសន្យាមួយចំនួនត្រូវបានបំពេញក្នុងអំឡុងពេលចុះកុងត្រានោះ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី