អតីតអនុប្រធានក្លឹប Barca៖ ប្រសិនបើ Neymar ត្រឡប់មក Barcelona វិញ គាត់ត្រូវតែសុំទោសសិន

14141
  • លោក Jordi Mestre ជឿជាក់ថា Neymar Jr នឹងត្រូវធ្វើការកែប្រែចរិកសិន មុនពេលត្រឡប់ទៅលេងឱ្យ Barcelona សារជាថ្មី ។

    កីឡាករសញ្ជាតិប្រេស៊ីលវ័យ ២៨ឆ្នាំ Neymar បានចាកចេញពីក្រុមជើងឯកអេស្ប៉ាញក្រុមអ្នកមានបុណ្យ FC Barcelona កាលពីឆ្នាំ ២០១៧ ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោកចំនួន ២២២លានអឺរ៉ូ ដោយបន្សល់ទុករឿងអាក្រក់មួយចំនួននៅឯកីឡដ្ឋាន Camp Nou ប៉ុន្តែក្រុមនៅតំបន់ Catalans មានទំនាក់ទំនងជាមួយនឹងការចុះហត្ថលេខាជាមួយកំពូលខ្សែប្រយុទ្ធញ៉ាក់រូបនេះត្រឡប់មកវិញចាប់តាំងពីពេលរូបគេចាកចេញមកម្លេះពីក្លឹបយក្សបារាំង Paris Saint-Germain ។

    អតីតអនុប្រធានក្លឹប Barcelona លោក Mestre បាននិយាយទៅកាន់ Mundo Deportivo ថា៖ “ តាមទស្សនៈនៃអារម្មណ៍ចំពោះរបៀបដែលគាត់ ( Neymar ) ចាកចេញ ខ្ញុំនឹងមិនចុះហត្ថលេខាជាមួយគាត់ម្តងទៀតទេ ។ ប៉ុន្តែមកពីផ្នែកកីឡា បើខ្ញុំ​នឹងមិនទិញមកវិញនោះទេ ។ ប្រសិនបើគាត់ត្រឡប់មកវិញ គាត់ត្រូវធ្វើកាយវិការឱ្យសមរម្យ ។ គាត់ត្រូវដកពាក្យបណ្តឹងប្រឆាំងនឹងក្លឹប ហើយធ្វើការសូមទោស និងរស់នៅឱ្យស្ងប់ស្ងាត់ ” ៕

    ដោយ៖ តារា

    ប្រភព :
    Marca
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី