
Ousmane Dembele កំពុងស្ថិតនៅក្នុងប្រទេសហ្វាំងឡង់កាលពីថ្ងៃអង្គារ ដើម្បីវះកាត់របួសថ្មីរបស់ខ្លួន ដែលត្រូវខកខានបង្ហាញខ្លួនលើទីលានរយៈពេល ៦ ខែឯណោះ ។
ខ្សែប្រយុទ្ធក្មេងអន្តរជាតិបារាំងវ័យ ២២ឆ្នាំ Ousmane Dembele ត្រូវបានការទទួលវះកាត់ដោយវេជ្ជបណ្ឌិតលោក Sakari Orava បន្ទាប់ពីទទួលរបួសដាច់សរសៃពួរសាច់ដុំត្រង់ជើងខាងស្តាំរបស់គាត់ នៅក្នុងប្រទេសហ្វាំងឡង់ ។ ចាប់តាំងផ្ទេរពីក្លឹប Borussia Dortmund កាលពីឆ្នាំ២០១៧ មក Dembele តែងតែជួបបញ្ហារបួសជាហូរហែរ ជាពិសេសនៅរដូវកាលនេះ រូបគេបង្ហាញខ្លួនបានត្រឹមតែ ៥ប្រកួតប៉ុណ្ណោះសម្រាប់ក្លឹប Barcelona ក្នុងក្របខណ្ឌ LaLiga ។ ឥឡូវនេះក្រុមនៅតំបន់កាតាឡានរំពឹងថា Dembele នឹងត្រូវអវត្តមានពីការប្រកួតរយៈពេលប្រហែល ៦ ខែ ដែលធ្វើឱ្យកីឡាកររូបនេះត្រូវខកខានការប្រកួតទាំងអស់សម្រាប់យុទ្ធនាការដែលនៅសល់ ហើយគាត់ក៏ទំនងជាខកខានការប្រកួតពានរង្វាន់ Euro ឆ្នាំ២០២០ ជាមួយបារាំងផងដែរ ។
ដំណឹងនេះមានន័យថាក្រុម Barcelona នឹងត្រូវបានអនុញ្ញាតឱ្យធ្វើការចុះហត្ថលេខាបន្ទាន់មួយនៅខាងក្រៅទីផ្សារដោះដូរកីឡាករដោយសារតែបញ្ហាសុខភាពរបស់កីឡាករ ។ ច្បាប់សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បាននិយាយថា ក្រុមមួយអាចចុះហត្ថលេខាលើកីឡាករម្នាក់ទៀតពីក្រុមអេស្ប៉ាញមួយទៀត ប្រសិនបើពួកគេមានកីឡាករម្នាក់ដែលត្រូវបានគេពិន័យអស់រយៈពេល ៥ ខែឬច្រើនជាងនេះ ។ ខណះខ្សែប្រយុទ្ធ Luis Suarez ក៏កំពុងធ្វើការវះកាត់ជង្គង់កាលពីខែមុន ហើយក៏ត្រូវបានគេរំពឹងថា នឹងខកខានជារយះពេលវែងផងដែរ ៕
ដោយ៖ តារា