Ronaldo ថា លោកមិនដែលចង់ចាកចេញពី Barcelona នោះទេ ប៉ុន្តែដោយសារគេបង្ខំ

53324
  • វីរបុរសប្រេស៊ីល និង AC Milan លោក Ronaldo Nazario បានបង្ហើបឱ្យដឹងថា គាត់មិនដែលចង់ចាកចេញពីក្លឹបអ្នកមានបុណ្យ FC Barcelona នៅឆ្នាំ ១៩៩៧ នោះទេ ដោយសារមានកិច្ចសន្យាថ្មីបានយល់ព្រមនៅទឹកដី Camp Nou មុនពេលដែល Inter Milan បានទូរស័ព្ទមក ។

    អតីតកំពូលកីឡាករប្រចាំទ្វីបអាមេរិចខាងត្បូង បានរួមរស់ជាមួយក្រុមនៅតំបន់កាតាឡាន់តែមួយរដូវកាលប៉ុណ្ណោះ (១៩៩៦-១៩៩៧) ។ ក្រោយចំណាយពេលមួយរដូវកាលនៅទឹកដីប្រទេសអេស្ប៉ាញ Ronaldo បានផ្លាស់ទៅលេងនៅទឹកដីប្រទេសអ៊ីតាលី ដោយចូលរួមជាមួយក្លឹប Inter Milan ។

    អតីតប្រធានក្លឹប Barcelona លោក Joan Gaspert បានប្រាប់ Goal កាលពីឆ្នាំ ២០១៨ ថា វាមិនមែនជាចេតនារបស់គាត់ក្នុងការផ្តាច់កុងត្រា Ronaldo នៅគ្រានោះទេ ប៉ុន្តែដោយសារពេលវេលាបង្ខំដែលមានការផ្តល់ជូនតម្លៃផ្ទេរបំបែកកំណត់ត្រាពិភពលោកចំនួន ១៩.៥ លានផោន (២៧ លានដុល្លារ) កាលពីឆ្នាំ១៩៩៧ ទើបលោកសម្រេចចិត្តលក់អតីតតារាជើងស៊ុតរូបនេះចេញ ។ ទោះជាយ៉ាងណា វីរបុរសប្រេស៊ីល និង Real Madrid វ័យ ៤៣ឆ្នាំរូបនេះបានសារភាពថា លោកចង់បន្តកុងត្រាជាមួយ Barcelona ប៉ុន្តែពេលវេលាមិនសាកសម ។

    Ronaldo បានប្រាប់ DAZN អ៊ីតាលីថា៖ “ ខ្ញុំបានចុះកុងត្រាបន្តនៅចុងបញ្ចប់នៃរដូវកាល (១៩៩៦-១៩៩៧) ហើយខ្ញុំបានទៅជាមួយក្រុមជម្រើសជាតិប្រេស៊ីល ។ ៥ថ្ងៃក្រោយមកពួកគេបានទូរស័ព្ទមកខ្ញុំដើម្បីប្រាប់ខ្ញុំថា ខ្ញុំមិនអាចបន្តជាថ្មីបានទេ ។ វាមិននៅក្នុងដៃរបស់ខ្ញុំទេ។ ខ្ញុំចង់នៅ ។ ប្រសិនបើក្លឹបមិនបានផ្តល់តម្លៃដល់ខ្ញុំដូចដែលខ្ញុំបានគិតថាពួកគេគួរតែធ្វើនោះទេការសម្រេចចិត្តមិនមែននៅក្នុងដៃរបស់ខ្ញុំទេ ។ ខ្ញុំចង់ស្នាក់នៅ ប៉ុន្តែវាមិនអាស្រ័យលើខ្ញុំទេ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី