ទីបំផុតមេរោគកូរ៉ូណាវីរុសថ្មី មានឈ្មោះជាផ្លូវការហើយ ដោយហៅថា «Covid-19»

16583
  • អង្គការសុខភាពពិភពលោក WHO បានដាក់ឈ្មោះជាផ្លូវការឱ្យវីរុសកូរ៉ូណាថ្មីដែលបានផ្ទុះឡើងដំបូងចេញពីទីក្រុង Wuhan នៃខេត្ត Hubei ភាគកណ្តាលប្រទេសចិន កាលពីចុងឆ្នាំ២០១៩ គឺហៅថា «Covid-19» ។ នេះបើតាមការដកស្រង់ការផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។

    លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក បានប្រកាសអំពីការដាក់ឈ្មោះជាផ្លូវការឲ្យវីរុសកូរ៉ូណាប្រភេទថ្មី ដែលកន្លងមកមានត្រឹមឈ្មោះសម្គាល់បណ្តោះអាសន្នថា 2019-nCoV ។ លោក Tedros លើកឡើងថា ក្នុងនោះពាក្យថា Co និង Vi គឺតំណាងឲ្យពាក្យ «កូរ៉ូណាវីរុស (Coronavirus) ឬ វីរុសកូរ៉ូណា» រីឯអក្សរ D តំណាងឲ្យពាក្យថា Disease ប្រែថាជំងឺ ហើយលេខ 19 តំណាងឲ្យឆ្នាំ២០១៩ ជាពេលដែលវីរុសកូរ៉ូណាថ្មីនេះ ត្រូវបានរកឃើញ ។
    លោកប្រធានអង្គការ WHO បានគូសបញ្ជាក់ថា ឈ្មោះផ្លូវការ «Covid-19» នេះ គឺមិនមានភ្ជាប់ទៅនឹងទីតាំងភូមិសាស្រ្ត សត្វ ក្រុមបុគ្គល ឬជាតិសាសន៍ណាមួយឡើយ ហើយវាងាយស្រួលហៅថែមទៀតផងគឺ «ខូវីដ-១៩» ៕

    ដោយ៖ រ៉ាយូ

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី