
យោងតាមលោក Gianluca Di Marzio អ្នករាយការណ៍ពត៌មានបានឲ្យដឹងថា អ្នកចាត់ការក្រុមតោខៀវ Chelsea លោក Antonio Conte បានច្រានចោលសំណើរបស់ក្លឹប Real Madrid ។
ថ្វីត្បិតតែគ្រូបង្វឹកក្រុមតោខៀវមិនសប្បាយចិត្តជាមួយនឹងកីឡាដ្ឋាន Stamford Bridge ដែលកំពុងស្វែងរកអ្នកណាម្នាក់ដើម្បីជំនួសគាត់ដោយគ្មានការបណ្តេញគាត់ចេញក៏ដោយក៏គាត់មានការស្ទាក់ស្ទើរក្នុងការលាលែងពីតំណែងដែលនៅសល់កុងត្រាមួយឆ្នាំទៀត ។
បើទទួលយកដំណែងរបស់លោក Zinedine Zidane នៅឯកីឡដ្ឋាន Santiago Bernabeu បានផ្តល់ឱ្យគាត់នូវផ្លូវមួយដែលអាចចាកចេញពីក្លឹបភាគខាងលិចនៃទីក្រុងឡុង ប៉ុន្តែលោក Conte មិនប្រាកដថាតើក្រុម Real Madrid បច្ចុប្បន្ននឹងបើកចំហចំពោះវិធីសាស្ត្រគ្រូបង្វឹកខ្លាំងរបស់គាត់ឬយ៉ាងណា ៕
ដោយ៖តារា