
កាលពីថ្ងៃអាទិត្យ ក្លិបបាល់ទាត់បឹងកេត បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗយ៉ាងគួរឱ្យភ្ញាក់ផ្អើលនៅក្នុងពិភពបាល់ទាត់កម្ពុជា ក្រោយពីបានសម្រេចបញ្ចប់កិច្ចសន្យាកីឡាករ ម៉ាត់ យ៉ាមុីន ដោយសារអាកប្បកិរិយាប្រព្រឹត្តិខុសពីក្រមសីលធម៌កីឡាករអាជីព ។
ម៉ាត់ យ៉ាមុីន
ខណះកាលពីម្សិលមិញក៏មានរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀតគឺ ក្លឹបបាល់ទាត់ភ្នំពេញក្រោន ក៏បានសម្រេចបញ្ចប់កិច្ចសន្យាជាមួយកីឡាករ សេង កុសែន ដោយសារតែកីឡារលេងក្នុងតំណែងជាខ្សែការពារកណ្តាលរូបនេះមិនគោរពទៅតាមបទបញ្ជារផ្ទៃក្នុងរបស់ក្លឹប ហើយប្រាសចាកពីក្រមសីលធម៌ និងគោលការណ៍ការងាររបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ។ក្រុមជើងឯកលីគកំពូល ៦សម័យពិតជាមានការសោកស្តាយជាខ្លាំងចំពោះបញ្ហាដែលបានកើតឡើងនេះ ហើយយើងសង្ឃឹមថានេះជាកីឡាករទាំងអស់ធ្វើការពិចារណាមុននឹងធ្វើអ្វីមួយ ព្រោះវាអាចប៉ះពាល់ទៅដល់បុគ្គលខ្លួនឯងផ្ទាល់ និងរូបភាពបាល់ទាត់នៃព្រះរាជាណាចក្រកម្ពុជា ៕
សេង កុសែន
ដោយ៖ តារា