
Sky Sports បានធ្វើការសម្ភាសជាមួយនឹងកីឡាករសញ្ជាតិកូរ៉េខាងត្បូង Son Heung-min ក្រោយពីក្រុមរបស់លោក Shin Tae-yong បានបញ្ចប់ការហ្វឹកហាត់របស់ពួកគេ ។ Son ដែលបានលេងនៅទ្វីបអឺរ៉ុបដំបូងនៃអាជីពរបស់គាត់គឺលេងនៅក្នុងក្របខ័ណ្ឌ Bundesliga បានចែករំលែកទស្សនៈរបស់គាត់ជាភាសាអាល្លឺម៉ង់ដែលបាននិយាយយ៉ាងស្ទាត់ជំនាញ ។
ខ្សែប្រយុទ្ធរបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur រូបនេះបាននិយាយថា៖ “វាជាសំណាងសម្រាប់យើងក្នុងការប្រកួតជាមួយក្រុមអាឡឺម៉ង់ក្នុងការប្រកួតវគ្គជម្រុះតាមពូល ខណៈអាល្លឺម៉ង់នឹងឈ្នះក្នុងការប្រកួតពីរលើកដំបូង ។ ខ្ញុំសប្បាយរីករាយក្នុងការលេងជាមួយអាឡឺម៉ង់ ប៉ុន្តែពួកគេគឺជាក្រុមដ៏លំបាកមួយដើម្បីប្រឈមមុខ ។ មិនមានគូប្រកួតងាយស្រួលក្នុងការប្រកួត World Cup ឡើយ ។ ប្រទេសស៊ុយអ៊ែតមានខ្សែរការពារដ៏ល្អ និង កីឡាករលឿនៗ ។ ម៉ិកស៊ិក តែងតែខ្លាំងនៅក្នុងការប្រកួត World Cup ។ ខ្ញុំពិតជារំភើបណាស់ “។
គាត់ក៏បានចែករំលែកនូវអ្វីដែលគាត់គិតអំពីក្រុមរបស់គាត់ផងដែរដោយនិយាយថា៖ “យើងមានស្មារតីរឹងមាំនិងត្រៀមប្រយុទ្ធគ្រប់ពេលវេលា ។ ជាការពិតណាស់យើងមិនល្អដូចជាអាល្លឺម៉ង់នោះទេ ប៉ុន្តែបើយើងធ្វើការរួមគ្នាជាក្រុមយើងនឹងទទួលបានលទ្ធផលល្អ ” ។
Son Heung-min មិនបានលាក់បាំងពីចិត្តស្រឡាញ់របស់គាត់ចំពោះប្រទេសអាឡឺម៉ង់ដែលគាត់បានអភិវឌ្ឍខ្លួនតាំងពីឆ្នាំ ២០០៨ នៅពេលគាត់បានផ្លាស់ទីលំនៅទៅទីនោះ បានឲ្យដឹងថា៖ “ខ្ញុំបានរស់នៅក្នុងប្រទេសអាល្លឺម៉ង់អស់រយៈពេល ៨ ឆ្នាំ ។ ក្នុងពេលនេះខ្ញុំសង្ឃឹមថាអាល្លឺម៉ង់អាចជួយយើងបានតាមរយៈការកម្ចាត់ក្រុមពីរផ្សេងទៀត ។
កីឡាករ Spurs បច្ចុប្បន្នបានចូលហ្វឹកហាត់ជាយុវជនរបស់ក្លឹប Hamburger SV នៅអាយុ ១៦ ឆ្នាំ ។ បន្ទាប់ពីបានចំណាយពេល ៦ ឆ្នាំនៅទីនោះ គាត់បានផ្លាស់ទៅលេងឱ្យក្រុម Bayer Leverkusen រហូតដល់គាត់ផ្ទេរមកកាន់ទីក្រុងឡុងដ៍ក្នុងឆ្នាំ ២០១៥ ៕
ដោយ៖តារា