
លោក Pep Guardiola គិតថា គាត់អាចនឹងត្រូវក្រុមមេឃ Manchester City បណ្ដេញចេញ ប្រសិនបើគាត់បរាជ័យទម្លាក់ក្រុមខ្លាំងអេស្ប៉ាញ Real Madrid នៅក្នុងក្របខណ្ឌ UEFA Champions League ។
Manchester City នឹងត្រូវជួបជាមួយក្រុមអធិរាជស Real Madrid នៅវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ខណះក្រុមជើងឯកក្របខណ្ឌ Premier League កំពុងជួបការលំបាកនៅរដូវកាលនេះបើប្រៀបធៀបនឹងប៉ុន្មានប្រកួតចុងក្រោយនេះ ខណៈ Real Madrid កំពុងឈរនៅកំពូលតារាងក្របខណ្ឌ LaLiga Santander ។
លោក Guardiola បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ “ខ្ញុំចង់ឈ្នះជើងឯក Champions League ។ ខ្ញុំកំពុងសុបិន្តអំពីវា ហើយខ្ញុំពិតជារំភើបក្នុងការរៀបចំសម្រាប់ការប្រកួតជាមួយម៉ាឌ្រីដសម្រាប់រយៈពេលពីរសប្តាហ៍ខាងមុខនេះ ។ ដំណើរការនេះនិងពីរសប្តាហ៍មុន (ការប្រកួត) នឹងមានរយៈពេលពីរសប្តាហ៍ដ៏រីករាយបំផុតនៃអាជីពរបស់ខ្ញុំ ។ ប្រសិនបើយើងមិនផ្ដួលពួកគេទេ នោះប្រធានឬប្រធានផ្នែកកីឡានឹងមកនិយាយថា វាមិនល្អគ្រប់គ្រាន់ទេ យើងចង់បានពានរង្វាន់ Champions League ខ្ញុំនឹងបណ្តេញអ្នកចេញ ” ៕
ដោយ៖ តារា