
យោងតាមវិបសាយដ៏ល្បី Mirror បាននិយាយថាខ្សែប្រយុទ្ធ Gareth Bale ចង់វិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Premier League វិញ ប្រសិនបើគាត់ចាកចេញពី Real Madrid ។
ខ្សែប្រយុទ្ធកំពូលល្បឿនលឿន Gareth Bale បានក្លាយជាគោលដៅធំរបស់ក្លិប Bayern Munich ប៉ុន្តែគាត់បានប្រាប់ទៅជើងឯក Bundesliga ថាគាត់ចង់វិលត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញ ។ នេះគេបានមើលឃើញថាជាការជំរុញក្តីសង្ឃឹមរបស់ក្រុម Manchester United ក្នុងការនាំយករូបគេ ។
ទោះជាយ៉ាងណាក៏ដោយកីឡាករ Bale មិនត្រូវបានគេលក់ចេញនោះឡើយព្រោះវាអាស្រ័យលើអ្នកចាត់ការថ្មីរបស់ក្លឹប Real Madrid ដែលនឹងត្រូវសម្រេចអនាគតរបស់កីឡាករសញ្ជាតិវេល ៕
ដោយ៖តារា