
នៅព្រឹកថ្ងៃច័ន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលចិនបានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃអំពីស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាថ្មី ឬ COVID-19 ឲ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនលើស ១,៣៥៥នាក់ និងអ្នកឆ្លងជាង ៦០,០០០នាក់ ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន CNA ចេញផ្សាយនៅព្រឹកថ្ងៃនេះ ។
នៅក្នុងរយៈពេលពេញមួយថ្ងៃច័ន្ទ ទី១២ ម្សិលមិញនេះ មានមនុស្សសរុបចំនួន ២៤២នាក់បន្ថែមទៀតបានបាត់បង់ជីវិតនៅក្នុងខេត្តហ៊ូប៉ី ខណៈចំនួនអ្នកឆ្លងវីវុសបន្ថែមថ្មីចំនួន ១៤,៨៤០នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងកើនដល់ជាង ៦០០,០០០នាក់ ដោយមានអ្នកស្លាប់ដោយសារមេរោគនេះមានត្រឹមតែ ១ ករណីប៉ុណ្ណោះ ៕
ដោយ៖ រ៉ាយូ