កីឡារចំនួន១២ប្រភេទនឹងត្រូវដាក់ឱ្យប្រកួតក្នុងពានរង្វាន់សាកលវិទ្យាល័យថ្នាក់ជាតិប្រចាំឆ្នាំ២០២០

56284
  • បន្ទាប់ពីប្រកាសអំពីការដាក់ឱ្យមានការប្រកួតកីឡាសម្រាប់កម្រិតបឋមសិក្សានឹងរៀបចំជាទម្រង់ហ្គេមថ្នាក់ជាតិជាលើកដំបូងនៅឆ្នាំ២០២០ ពេលនេះក៏មានការប្រកាសពីគម្រោងប្រកួតកីឡាសាកលវិទ្យាល័យប្រចាំឆ្នាំដែលនឹងរៀបចំជាទម្រង់ហ្គេមដែរ ។

    ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិតនៃក្រសួងអបរំ យុវជន និងកីឡា លោក ដួង មាសចំរើនបានឱ្យដឹងកាលពីថ្ងៃពុធ ទី១២នេះថា សម្រាប់ឆ្នាំ២០២០នេះ ការប្រកួតកីឡាសាកលវិទ្យាល័យប្រចាំឆ្នាំនឹងរៀបចំជាទម្រង់ហ្គេម ដែលគេហៅថា ការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ ខណៈដែលការប្រកួតលើកទី១នេះ ក្រសួងអប់រំ យុវជន និងកីឡា និងអគ្គនាយកដ្ឋានកីឡានោះ នាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិត បានឯកភាពសម្រេចដាក់កីឡាចំនួន ១២ប្រភេទ ដែលមានចំនួន ៩៥វិញ្ញាសា ឱ្យប្រកួត ។
    លោកបញ្ជាក់ថា កីឡាទាំង ១២ប្រភេទនេះ រួមមាន៖ កីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, កីឡាប៉េតង់, អត្តពលកម្ម, វាយសី, វាយកូនឃ្លីលើតុ, កីឡាការាតេ, តេក្វាន់ដូ I.T.F (កូរ៉េខាងជើង), កីឡាតេក្វាន់ដូ WT (កូរ៉េខាងត្បូង), កីឡាហែលទឹក និងសីប៉ាក់តាក្រ ។

    សូមបញ្ជាក់ថា នាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិតនឹងរៀបចំទីកន្លែងប្រកួតចំនួន ៥កន្លែង គឺពហុកីឡដ្ឋានជាតិ, វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា, វិទ្យាល័យបឹងត្របែក, វិទ្យាល័យជាស៊ីមបឹងកេងកង និងវិទ្យាល័យច្បារអំពៅ ដោយគ្រោងនឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ទាំងការបើកការប្រកួត និងបិទការប្រកួតនឹងធ្វើនៅទីលានពហុកីឡដ្ឋានជាតិអូឡាំពិកដូចគ្នា ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី