
យោងតាមវិសាយរបស់អង់គ្លេស Don Balon បានឱ្យដឹងថាក្លឹប Juventus កំពុងតែត្រៀមផ្តល់កីឡាករ Paulo Dybala ទៅកាន់ក្លិប Real Madrid ក្នុងកិច្ចព្រមព្រៀងមួយបូកជាមួយលុយមួយចំនួនធំទៀតដើម្បីនាំយក Cristiano Ronaldo ។
កំពូលខ្សែរប្រុយុទ្ធឆ្នើមនិងជាម្ចាស់ពាន Ballon d’Or ប្រាំសម័យកាល Cristiano Ronaldo ត្រូវបានគេជឿជាក់ថានិងអាចនិងផ្ទេរទៅកាន់ក្លឹបធំ ២ គឺក្លឹប Manchester United និង Paris Saint-Germain ទោះបីជាយ៉ាងនេះក៏ដោយក៏ក្លឹបម្ចាស់ជើងឯកលីគកំពូលអ៊ីតាលី Juventus ក៏ចូលរួមប្រកួតប្រែងដណ្ដើមយកកីឡាកររូបនេះផងដែរ ។
Juventus នឹងផ្តល់ជូនលុយ ១០០ លានអ៊ឺរ៉ូ បូកបន្ថែមជាមួយនឹងខ្សែប្រយុទ្ធវ័យក្មេង Dybala មួយទៀតដើម្បីលួងលោមក្លឹប Real Madrid ឲ្យលក់ Ronaldo ទៅឲ្យពួកគេ ទោះបីជា Ronaldo មិនបានជំទាស់ក្នុងការលេងនៅក្របខ័ណ្ឌ Serie A ក៏ដោយប៉ុន្ដែគេដឹងថាគាត់មានចិត្តចង់ចូលរួមជាមួយបិសាចក្រហម Manchester United ដែលជាក្លឹបចាស់របស់គាត់វិញ ៕
ដោយ៖តារា