ប្រទេសសិង្ហបុរី ប្រកាសរកឃើញអ្នកឆ្លងមេរោគ COVID-19 កើនឡើងដល់ ៥០ នាក់ហើយ

77448
  • អាជ្ញាធរប្រទេសសិង្ហបុរីទើបតែរកឃើញអ្នកឆ្លងថ្មីនៃវីរុសកូរ៉ូណាថ្មី ខូវីដ-១៩ ចំនួន ០៣នាក់បន្ថែមទៀត នាំឲ្យចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ដែលមានឈ្មោះផ្លូវការថា COVID-19 នៅក្នុងប្រទេសសិង្ហបុរីបានកើនឡើងដល់ ៥០នាក់ហើយគិតត្រឹមមួយថ្ងៃពុធពេញ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅយប់ថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ ២០២០ ។

    បើតាមសេចក្តីរាយការណ៍របស់អាជ្ញាធរសិង្ហបុរីក៏បានបញ្ជាក់ថា ចំនួនអ្នកជាសះស្បើយពីជម្ងឺខូវីដ-១៩ មានចំនួន ១៥នាក់ ហើយបានអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញ ។ ដោយឡែក មនុស្ស ១២៥ នាក់ផ្សេងទៀតស្ថិតនៅក្នុងការពិនិត្យតាមដាននៅឡើយ ។
    សូមបញ្ជាក់ថា ចំពោះអ្នកឆ្លងថ្មីនៃវីរុសកូរ៉ូណាថ្មី ខូវីដ-១៩ ចំនួន ០៣នាក់បន្ថែមទៀតនេះ គឺកើតឡើងលើបុរសអាយុ ៣៤ឆ្នាំម្នាក់ និង ៤៦ម្នាក់ដែលជាបុគ្គលិកបម្រើការងារឲ្យព្រះវិហារគ្រិស្ទមួយ និងម្នាក់ទៀតជាបុគ្គលិករបស់ធនាគារ DBS ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី