មានតែកំពូលកីឡាករចំនួន ៦ រូបនេះប៉ុណ្ណោះ ដែលធ្លាប់សម្ដែងនៅក្នុងខ្សែភាពយន្ត

176054
  • មានកីឡាករមួយចំនួន បាន​យក​ពេលវេលាទំនេរខ្លះ ទៅចូលរួម​សម្តែង​ ឬ បង្ហាញ​មុខ ក្នុងខ្សែភាពយន្តមួយចំនួន ដែល​គួរឲ្យ​កត់សម្គាល់ ។ មានកីឡាករ ៦នាក់ ដែល​ត្រូវបានគេឃើញថា បាន​បង្ហាញ​មុខតាមរយៈភាពយន្តខ្នាតធំមួយចំនួន ដែល​កីឡាករទាំងនោះ រួមមាន៖
    ១-Pele ក្នុងភាពយន្ត O Barão Otelo no Barato dos Bilhões

    នេះគឺជារឿងប្រេស៊ីល ដែល​បាន​ចាក់បញ្ចាំងក្នុង​ឆ្នាំ ១៩៧១។ ប៉ុន្តែនេះមិនមែនជារឿងតែមួយគត់​របស់លោក Pele នោះទេ ព្រោះគាត់ធ្លាប់​ដើរបង្ហាញមុខក្នុងខ្សែភាពយន្ត ដល់ទៅ ១២រឿងផ្សេងទៀត។
    ២-Ronaldo (ប្រេស៊ីល) ក្នុងភាពយន្ត Mike Bassett

    រឿងនេះ គឺ Ronaldo បង្ហាញ​ខ្លួន​តែបន្តិចប៉ុណ្ណោះ ហើយ​ក៏មាននិយាយតែមួយឃ្លាដែរ។ និយាយទៅ គាត់ដូចជាតួអង្គកិត្តិយសបន្តិចក្នុងរឿងនេះ។ សូមបញ្ជាក់ថា ភាពយន្ត Mike Bassett ត្រូវបានចាក់បញ្ចាំងក្នុងឆ្នាំ ២០០១ ដែលជាភាពយន្តឯកសារប្រឌិត រៀបរាប់​ពី​អ្នក​ចាត់ការក្នុងប្រទេសអង់គ្លេស លោក Mike Bassett ដែល​សម្តែងដោយ​ Ricky Tomlinson។
    ៣-Cantona ក្នុងភាពយន្ត Looking for Eric (និង ៣០រឿងផ្សេងទៀត)

    តាំងពីឆ្នាំ ១៩៩០មក Cantona បាន​បង្ហាញ​មុខក្នុងភាពយន្ត​ប្រមាណ ៣០រឿង​ ដែលភាគច្រើនជាភាពយន្តនិយាយភាសាបារាំង។ ចំណែក​ភាពយន្ត Looking for Eric ដែល​ត្រូវបានចាក់បញ្ចាំងក្នុងឆ្នាំ ២០០៩ ក្រោមការដឹកនាំពីផលិតករ Ken Loach អាចចាត់ទុក​ថា ជារឿង​ដែល Cantona ទទួលបានការទទួលស្គាល់​ក្នុងវិស័យ​ភាពយន្ត។
    ៤-Neymar ក្នុងភាពយន្ត xXx: Return of Xander Cage

    ក្នុងខ្សែភាពយន្តវាយប្រហារនេះ Neymar បានសម្តែងជាតួអង្គ​រាយរងម្នាក់ ដែល​ដើរតាម​លោក Samuel L.Jackson តារាសម្តែងជើងចាស់ និងជាតួអង្គធំម្នាក់ ក្នុងភាពយន្តហូលីវូត ខ្នាតយក្សនេះ។ ជាការ​កត់សម្គាល់ ការបង្ហាញខ្លួន​ក្នុង​រឿងភាគ xXx ដ៏ល្បីរបស់ Neymar នេះ គឺកើតឡើងបន្ទាប់ពីគេ​ទើប​តែបាន​ផ្ទេរទៅកាន់ក្លឹប Paris Saint-Germain ក្នុងប្រទេសបារាំង ជាមួយនឹងតម្លៃខ្លួនខ្ពស់បំផុត។
    ៥-Zidane ក្នុងភាពយន្ត Asterix At The Olympic Games

    នេះគឺជាភាពយន្តពីប្រវត្តិសាស្ត្រក្រិក ដែល​មានលោក Zidane ដើរតួសម្តែងក្នុងការតុប​តែងរបៀប​ក្រិក។
    ៦-David Beckham ក្នុងភាពយន្ត Goal

    នេះគឺជាខ្សែភាពយន្តដំបូង ដែល​លោក Beckham បានដើរតួ។ ប៉ុន្តែលោក Beckham ក៏បាន​ដើរតួក្នុងរឿងជាច្រើន ជាលក្ខណៈតួអង្គកិត្តិយសផង តួអង្គរងផង ៕​

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី