បើតាមការអះអាងរបស់មន្ដ្រីជំនាញបានឱ្យដឹងថា ការចូលចតរបស់នាវានា «Westerdam» គឺមិនទាន់ឱ្យភ្ញៀវទេសចរទាំងអស់ចុះមកនៅលើដីនោះទេ ដោយរងចាំលទ្ធផលពិសោធន៍ស្វែងរកមេរោគ Covid-19 ជាមុនសិន ។
លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានអះអាងថា តាមការពិនិត្យ និងវាយតម្លៃ ពួកគាត់គឺមានសុខភាពល្អធម្មតាទេ ។ ប៉ុន្ដែក្នុងនោះមានភ្ញៀវទេសចរណ៍ ២០នាក់ដែល មានបញ្ហាសុខភាព បន្ដិចបន្តួច ដូចជា ផ្ដាសាយ ឈឺពោះ រាករូស និងក្អកខ្លះៗ ដោយមើលឃើញបញ្ហានេះ ក្រសួងសុខាភិបាល បានយកកំហាករបស់ពួកគាត់ទៅពិសោធន៍នៅវិទ្យាស្ថានប៉ាស្ទ័រ ដើម្បីតាមដានសុខភាពរបស់ពួកគាត់បន្ថែមទៀត ។
សូមបញ្ជាក់ថា នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក «Westerdam» ដែលផ្ទុកមនុស្សសរុបជាង ២២០០នាក់បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ថ្ងៃទី១៣ ខែកុម្ភៈនេះ ដោយសុវត្ថិភាព បន្ទាប់ពីជប៉ុន តៃវ៉ាន់ កោះហ្គាម ហ្វីលីពីន និងថៃ បដិសេធមិនឲ្យចូលចត ព្រោះខ្លាចបញ្ហាឆ្លងជំងឺកូរ៉ូណា ៕
ដោយ៖ ស្រស់